Uncategorized

ថៃខ្លាចចាញ់កម្ពុជា!​

Published

on

6 Views

«កុំយកបញ្ហាកោះគុត និងជម្លោះព្រំដែនដីគោកមកនិយាយឱ្យសោះ» យើងនិយាយតែជម្លោះដែនសមុទ្រត្រួតស៊ីគ្នាបានហើយ។ នេះតាមសេចក្តីថ្លែងការណ៍របស់តំណាងភាគីថៃលោក ស៊ីហាសាក់ ភួងកេតកែវ។

តាមការសង្កេតរបស់ខ្ញុំ កម្ពុជា-ថៃ បានប្តេជ្ញាចិត្តរួមគ្នារួចជាស្រេចក្នុងការដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងយកច្បាប់អន្តរជាតិជាមូលដ្ឋានគ្រឹះ ដែលធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា នៅប្រទេសសិង្ហបុរី។

កម្ពុជា សង្ឃឹមថាការដោះស្រាយផ្អែកលើយន្តការដែលបានកំណត់ព្រំដែនទឹកសម័យទំនើបរបស់កម្ពុជា ត្រូវបានកំណត់ឡើងតាមរយៈអនុសញ្ញាឆ្នាំ១៩០៤ និង ១៩០៧ រវាងបារាំង-សៀម និងការដោះស្រាយដោយចាប់បង្ខំក្រោមគណៈកម្មាធិការផ្សះផ្សានេះ អាចជួយ​សម្រេចលទ្ធផលស្មើរគ្នា ជជែកគ្នាឈរលើសុឆន្ទៈពិតប្រាដក និងគោរពគ្នាទៅវិញទៅមក។ ជាពិសេសឈរលើស្មារតីរួម ចូលរួមកសាងសន្តិភាព និងសន្តិសុខក្នុងតំបន់ ចីរកាល និងយូរអង្វែង។

ចំណែកភាគីថៃឯណោះវិញ ក៏មិនខុសពីការប្តេជ្ញាចិត្តពីកម្ពុជាប៉ុន្មានដែរក្នុងការគោរពច្បាប់អន្តរជាតិដោយមិនងាករេ ប៉ុន្តែខ្ញុំយល់ឃើញថា ថៃកំពុងបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនឯងតាមរយៈការលុបកិច្ចព្រមព្រៀងព្រំដែនទឹកដោយឯកតោភាគី ហើយចោទកម្ពុជា នៅចំពោះមុខគណៈកម្មការផ្សះផ្សាថាជាដើមចមមិនអាចស្វែងរកដំណោះស្រាយ ហើយគ្មានឆន្ទះការទូតនយោបាយជាមួយថៃ។

ខ្ញុំសូមឆ្លើយតបក្នុងនាមអ្នកសារព័ត៌មានកម្ពុជាម្នាក់ថា កម្ពុជាមានឆន្ទះពេលលេញ និងស្មោះត្រង់ក្នុងយន្តការការទូតក្រោមច្បាប់អន្តរជាតិ ដែលអាចរក្សាអាយុជីវិតប្រជាជនទាំងពីរ ស្ថេរភាព និងជៀសវាងការបំផ្លិចបំផ្លាញ ប៉ុន្តែថៃគឺគ្មានឆន្ទះសម្រេចចិត្តក្នុងការប្រើច្បាប់អន្តរជាតិជជែកជាមួយកម្ពុជា ជាក់ស្តែងការទូតថៃទៅមុខទៅក្រោយ ក្រឡិចក្រលុច​ ត្រឡប់ត្រលិន (ដូចជំនួបទ្វេភាគីជាង៦ខែកន្លងមកគ្មានលទ្ធផលអ្វីសោះ)។ ដូចនេះ កម្ពុជាយល់ថាជំនួបទ្វេភាគឺ មិនអាចស្វែងរកដំណោះស្រាយរួមស្របតាមស្ថានការណ៍ជាក់ស្តែងនោះឡើយ បញ្ហានេះមានតែដំណើរការផ្សះផ្សាដោយចាប់បង្ខំតែប៉ុណ្ណោះទើបអាចដោះស្រាយបានលឿនសហ័ស ស្ថេរភាព និងយូរអង្វែង។

ជាមួយគ្នានេះ ខ្ញុំសង្ឃឹមថាកម្ពុជា-ថៃ នឹងស្វែរកកិច្ចព្រមព្រៀមមួយដ៏មានសក្តានុពលដោយឈរលើប្រយោជន៍រួមរវាងប្រទេសទាំងពីរ ដូចឯកឧត្តម ប្រាក់ សុខុន លើកឡើងថា «ភាគីទាំងពីរនឹងសម្រេចលទ្ធផលដោយសមធម៌ ជជែកដោយសុឆន្ទៈ និងគោរពគ្នាទៅវិញទៅមក»។ ខ្ញុំរំពឹងទៀតថា កម្ពុជា-ថៃ ក៏អាចប្រើវិធីសាស្រ្តដូចគ្នាទៅនឹង ដំណើរការផ្សះផ្សាជម្លោះនៅសមុទ្រទីម័រ និងប្រទេសអូស្ត្រាលី នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ភាគីទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការកំណត់ព្រំដែនសមុទ្រនៅក្នុងសមុទ្រទីម័រ (ហៅកាត់ថា «សន្ធិសញ្ញាស្តីពីព្រំដែនសមុទ្រ») ដែលពាក់ព័ន្ធនឹងការកំណត់ព្រំដែននៃខ្ពង់រាបបាតសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ហើយបញ្ចប់ដោយជោគជ័យនូវដំណើរការផ្សះផ្សា និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងរដ្ឋទាំងពីរ។

Leave a Reply

Your email address will not be published. Required fields are marked *

nineteen − 13 =

ពេញនិយម

Exit mobile version