ព័ត៌មានអន្តរជាតិ

នេប៉ាល់ប្រកាសកាន់ទុក្ខទូទាំងប្រទេស ខណៈអ្នកស្លាប់កើនឡើងដល់ ១,៤០០នាក់

Published

on

19 Views



ប្រទេសនេប៉ាល់បានរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិជាផ្លូវការណ៍នៅថ្ងៃទី៨កញ្ញានេះ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ពីផ្ទាំងទឹកកកតំបន់ភ្នំហិមាល័យ។ ចំណែកឯក្រុមគ្រួសាររបស់កម្មករវារីអគ្គិសនី ដែលបាត់ខ្លួននៅក្នុងរូងភ្នំនៅតែបន្តបួងសួងសុំឱ្យក្រុមសង្គ្រោះអាចស្វែងរកពួកគេឃើញឆាប់ៗ។
ហេតុការណ៍បាក់ផ្ទាំងទឹកកក នៅតាមព្រំដែនចិន-នេប៉ាល់ កាលពីថ្ងៃទី២៦ ខែសីហា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១ ៣៩៨នាក់ និងជាង ៥៥០០នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ដែលក្នុងនោះរួមមានជនបរទេសប្រមាណ ៨០០នាក់។

ជាមួយគ្នានេះ ទង់ជាតិនេប៉ាល់ ត្រូវបានបង្ហូតចុះមកត្រឹមពាក់កណ្តាលដង កាលពីម្សិលមិញ ដើម្បីរៀបចំពិធីអុជធូបបួងសួង នៅពេលល្ងាច បន្ទាប់ពីបានធ្វើពិធីកាន់ទុក្ខតាមបែបប្រពៃណីហិណ្ឌូ។
យ៉ាងណាម៉ិញ អ្នកនាំពាក្យកងទ័ពនេប៉ាល់ បានឱ្យដឹងថាកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត «ដោយល្បឿនលឿនដូចគ្នានឹងថ្ងៃដំបូងដែរ ក្នុងប្រតិបត្តិការនេះ»។
ប្រទេសនេប៉ាល់ ដែលជាប្រទេសកសិកម្មមានប្រជាជន ៣០លាននាក់ និងបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចបំផុត បានឱ្យដឹងថា ការស្តារតំបន់រងគ្រោះឡើងវិញ អាចត្រូវចំណាយថវិការាប់ពាន់លានដុល្លារ ខណៈប្រទេសជាដៃគូរ និងអង្គការអន្តរជាតិបានឧបត្ថម្ភគាំទ្រជំនួយជាច្រើនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

7 − 7 =

ពេញនិយម

Exit mobile version