ព័ត៌មានអន្តរជាតិ

ផ្ទុះរថយន្តដឹកប្រេងនៅអ៊ីរ៉ង់ស្លាប់មនុស្ស ១០នាក់

Published

on

29 Views

មនុស្សយ៉ាងហោច ១០នាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេងមួយគ្រឿង នៅតំបន់ភាគខាងលិចប្រទេសអ៊ីរ៉ង់ ។ ការផ្ទុះរថយន្តដឹងប្រេងកាលពីថ្ងៃសៅរ៍ ទី៥ កញ្ញានេះបង្កឡើងដោយសារគ្រោះថ្នាក់តាមផ្លូវនៅលើផ្លូវហាយវ៉េរវាងទីក្រុង Hamedan និងទីក្រុង Sanandaj ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ដោយឡើងប្រភពពីអភិបាលក្រុង Sanandaj ដែលជារដ្ឋធានីរបស់ខេត្តKurdistan ថា ឧបទ្ទេវហេតុនេះ បណ្តាលមកពីកំហុសបច្ចេកទេសនៅក្នុងប្រព័ន្ធហ្វ្រាំងរបស់រថយន្តដឹកប្រេង។

ទូរទស្សន៍ជាតិអ៊ីរ៉ង់IRIB បានរាយការណ៍ថា មនុស្សយ៉ាងហោច ៦នាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧបទ្ទេហេតុខាងលើ ហើយតួលេខគ្រោះថ្នាក់ផ្អែកលើសេចក្តីរាយការណ៍ដំបូងប៉ុណ្ណោះ ។ យោងតាមការអះអាងរបស់ក្រុមមន្រ្តីក្នុងស្រុកបានឲ្យដឹងថា អគ្គិភ័យបង្កឡើងពីការផ្ទុះ ត្រូវបានគ្រប់គ្រងភ្លាមៗ ។ពួកគេពុំបានផ្តល់រឿងរ៉ាវលម្អិតបន្ថែមទៀតនោះទេ លើអត្តសញ្ញណអ្នកដែលបានស្លាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *

five × 3 =

ពេញនិយម

Exit mobile version