ព័ត៌មានអន្តរជាតិ

ស្តេចនៃ​​ប្រទេស​ន័រវេស​ បានសោយ​ទិវង្គត​ក្នុង​ព្រះ​ជន្ម​ ៨៩ព្រះ​​​វស្សា​​

Published

on

43 Views

ព្រះ​បរម​រាជវាំង​ប្រទេស​ន័រ​វេស​ស្ថិត​នៅ​តំបន់អឺរ៉ុប​ខាងជើង​ ​បានប្រកាសនៅថ្ងៃសុក្រនេះ​ថា ព្រះមហាក្សត្រ ​ព្រះនាម Harald V បាន​សោយទិវង្គតក្នុង​ព្រះជន្មាយុ​ ៨៩ព្រះវស្សា។​​ នេះបើយោង​តាម​សារព័ត៌មាន​ RT ​របស់​​រុស្ស៊ី​ ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​សី​ហា ឆ្នាំ​២០២៦ ។
យោងតាមរាជវាំង​​​នៃ​​​​ប្រទេសន័រវេស ព្រះមហាក្សត្របានសោយ​​ទិវង្គតដោយ​​ស្ងាប់​ស្ងាត់​​នៅមន្ទីរពេទ្យមួយ​ក្នុងរដ្ឋ​ធានី Oslo ប្រទេស​ន័រវេស នៅ​វេលាម៉ោង ៦:៣៥នាទី​ព្រឹក។
ព្រះ​អង្គ​​​ Harald ត្រូវ​បានបញ្ជូនទៅមន្ទីរពេទ្យដោយ​សារ​ជំងឺ​ កាល​ពី​ថ្ងៃទី១៧ ខែសីហា ក្រោយព្រះរាជសុខភាពរបស់​ទ្រង់​កាន់តែយ៉ាប់យ៉ឺន អំឡុង​ពេលព្យាបាល ដោយស្ថានភាព​របស់ព្រះអង្គត្រូវបានពិពណ៌នា​ថា «​ធ្ងន់ធ្ងរខ្លាំង»​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។
ជាមួយគ្នា សមាជិកនៃគ្រួសាររាជវង្សានុវង្ស​ បាន​លុបចោល​ការចូលរួម​កម្មវិធី​ផ្សេង​​ៗ​​ជាផ្លូវការដោយ​ងាក​មក​ក្បែរ​ព្រះរាជ​​​​ក្រឡាបន្ទុំ​​របស់​ព្រះ​អង្គ​ អំឡុងពេល​ថ្ងៃចុងក្រោយ​ ខណៈមនុស្ស​ម្នា​​កំពុងដាក់​ថ្វាយ​ផ្កា​នៅខាង​ក្រៅ​ព្រះបរមរាជវាំង៕

Leave a Reply

Your email address will not be published. Required fields are marked *

nineteen − fifteen =

ពេញនិយម

Exit mobile version