ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសផ្អាកសម្ភាសន៍​ផ្តល់​ទិដ្ឋាការអន្តោប្រវេសន៍​​នៅ​ទូទាំងពិភពលោក​ ជាបណ្តោះអាសន្ន​

Published

on

50 Views

ក្រសួង​ការ​បរទេសសហរដ្ឋអាមេរិក​ បាន​លុបចោល​ការ​ណាត់​ជួប​សម្ភាសន៍​ទិដ្ឋាការអន្តោប្រវេសន៍ទូទាំង​ពិភពលោក ប៉ុន្តែទិដ្ឋាការរយៈពេលខ្លីផ្សេងទៀត​មិន​មាន​បញ្ហា​នោះ​ទេ។

អ្នក​នាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក​ បានបញ្ជាក់​នៅថ្ងៃទី២៦ ខែសីហា​ ថាការណាត់ជួប​លើរឿង​​​ទិដ្ឋាការអន្តោប្រវេសន៍ ជាធម្មតា​រួម​បញ្ចូលការ​សម្ភាសន៍រវាងបេក្ខជននិងមន្ត្រី​កុងស៊ុល កំពុងត្រូវបាន​កែសម្រួល ដើម្បី​​បណ្តុះ​បណ្តាល​មន្ត្រី​​ការ​ទូត។ ពេលណា​មានការផ្លាស់ប្តូរ​កាលវិភាគ​​សម្ភាសន៍​ទិដ្ឋាការ ស្ថានទូត និងស្ថានកុងស៊ុល​នឹងជូនដំណឹងដល់​បេក្ខជនដោយផ្ទាល់។

អ្នក​នាំ​ពាក្យ​បានគូសបញ្ជាក់ថា​ ស្ថានទូត និងស្ថានកុងស៊ុល​សហរដ្ឋអាមេរិក​ នៅ​ជុំវិញ​ពិភពលោក​ ឈប់​កំណត់​ពេលសម្ភាសន៍​ជាមួយ​បេក្ខ​ជន​ទិដ្ឋាការ​អន្តោប្រវេសន៍​តែប៉ុណ្ណោះ តែ​មិនប៉ះពាល់ដល់​ទិដ្ឋាការរយៈពេលខ្លីដូចជាការធ្វើដំណើរ ការសិក្សា អាជីវកម្ម ឬការងារ​បណ្តោះអាសន្នឡើយ​។

គួរ​បញ្ជាក់​ថា ទិដ្ឋាការ​អន្តោប្រវេសន៍សហរដ្ឋអាមេរិក​រួមមាន​ ប្រភេទ​សំខាន់ៗដូចជា ការឧបត្ថម្ភ​ពីគ្រួសារ ការងារ ឬអន្តោប្រវេសន៍វិនិយោគ​។ ទិដ្ឋាការទាំងនេះ​អនុញ្ញាតឱ្យអ្នកដាក់ពាក្យ​សុំស្នាក់នៅ​ក្នុង​សហរដ្ឋអាមេរិករយៈពេលយូរ។

ចាប់តាំង​ពីវិលត្រឡប់មកកាន់អំណាចវិញ​កាលពីឆ្នាំមុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​រឹតបន្តឹងគោលនយោបាយ​អន្តោប្រវេសន៍ ដោយធ្វើការវាយ​ឆ្មក់លើជនអន្តោប្រវេសន៍​ដែលគ្មាន​ឯកសារ និង​រឹតត្បិតការចូលសហរដ្ឋអាមេរិកដោយ​ស្របច្បាប់។

សេតវិមាន​បានបញ្ជាក់នៅថ្ងៃទី ២៥ ខែសីហា ថា ក្រសួងការបរទេស​សហរដ្ឋអាមេរិកនឹងលុបចោល​ទិដ្ឋាការរយៈពេលខ្លី​ចំនួន ​២០០ ០០០ ចេញចន្លោះ​ឆ្នាំ ២០១៦ និង ២០២៦ សម្រាប់មនុស្ស​កំពុង​ស្វែងរក​សិទ្ធិជ្រកកោន​នៅសហរដ្ឋអាមេរិក ដោយ​ហៅថា​ ជា​ការលុបចោល​ទិដ្ឋាការដ៏ធំបំផុត​ក្នុងប្រវត្តិសាស្ត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *

two + 18 =

ពេញនិយម

Exit mobile version