ព័ត៌មានអន្តរជាតិ

លោក ស៊ី នឹងដឹកនាំមន្ត្រីជាន់ខ្ពស់ប្រមាណ៤០០នាក់ទៅកាន់ឥណ្ឌា ក្រោយអាក់ខាន៧ឆ្នាំ

Published

on

49 Views

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងទៅចូលរួមកិច្ចប្រជុំកំពូល BRICS នៅខែក្រោយនេះ ក្នុងទីក្រុងញូវដេលី ដែលមានអ្នកអមដំណើរប្រហែល៤០០នាក់ បន្ទាប់ពីអាក់ខានអស់រយៈពេល៧ឆ្នាំ ដែលសញ្ញាថ្មីមួយនៃទំនាក់ទំនងរវាងប្រទេសគូប្រជែងទាំងពីរនៅតំបន់អាស៊ី។

ប្រទេសឥណ្ឌាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល BRICS នៅថ្ងៃទី១២ ដល់ទី១៣ ខែកញ្ញា ដែលវត្តមានរបស់លោក ស៊ី ជីនពីង ត្រូវបានគេវិភាគថាមិនមែនត្រឹមតែចូលរួមកិច្ចប្រជុំប៉ុណ្ណោះទេ ប៉ុន្តែនេះជាសញ្ញាបង្ហាញឱ្យឃើញអំពីដំណើររបស់ក្រុងប៉េកាំង និងញូវដេលី ក្នុងការធ្វើឱ្យទំនាក់ទំនងមានស្ថិរភាពឡើងវិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងស៊ីសាច់ហុតឈាម នៅតាមព្រំដែនក្នុងឆ្នាំ២០២០។

កាលពីឆ្នាំមុន នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្ទា ម៉ូឌី បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំចុងក្រោយ ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកចម្រើនល្អប្រសើរឡើងវិញបន្តិចម្តង។ កាលពីពេលថ្មីៗនេះ វិវាទពាក់ព័ន្ធនឹងព្រំដែនបានបង្កឱ្យមានការប៉ះទង្គិចពាក្យសម្តីផ្នែកទូតយ៉ាងក្តៅគគុក។

យោងតាមប្រភពឥណ្ឌាបានឱ្យដឹងថា លោក ស៊ី ជីនពីង អាចនឹងដឹកនាំប្រតិភូអមដំណើរប្រមាណ ៤០០នាក់ទៅកាន់ប្រទេសឥណ្ឌា។ ហើយមន្ត្រីនៃប្រទេសទាំងពីរអាចនឹងប្រើប្រាស់កិច្ចប្រជុំកំពូលនេះ ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងដោះស្រាយការខ្វែងគំនិតគ្នារ៉ាំរ៉ៃលើបញ្ហាព្រំដែន និងសន្តិសុខក្នុងតំបន់៕

Leave a Reply

Your email address will not be published. Required fields are marked *

19 + thirteen =

ពេញនិយម

Exit mobile version