ព័ត៌មានអន្តរជាតិ
មីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកលើវត្តអារាមក្នុងថ្ងៃចូលឆ្នាំថ្មី ស្លាប់ពុទ្ធបរិស័ទ្ធ ១៤នាក់
ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ាលើវត្តអារាមមួយ ជាកន្លែងដែលជនស៊ីវិលបានប្រមូលផ្តុំគ្នាសម្រាប់ពិធីសូត្រមន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីបានសម្លាប់មនុស្ស ១៤ នាក់ នេះបើយោងតាមអ្នកប្រយុទ្ធឧទ្ទាមពីរនាក់ដែលបានឃើញហេតុការណ៍នេះបានបញ្ជាក់កាលពីថ្ងៃទី២២ ខែសីហានេះ។
ប្រទេសមីយ៉ាន់ម៉ាត្រូវបានលេបត្របាក់ដោយសង្គ្រាមស៊ីវិលចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារឆ្នាំ ២០២១ ដោយផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី និងឃុំខ្លួនអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពរហូតមកដល់ពេលនេះ។
ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ មនុស្សជាង ១០០.០០០ នាក់ត្រូវបានគេប៉ាន់ប្រមាណថាត្រូវបានសម្លាប់នៅគ្រប់ទិសទី ខណៈដែលយោធាកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងជនជាតិភាគតិចជាច្រើន។
ការវាយប្រហារតាមអាកាសនៅថ្ងៃសុក្របានវាយប្រហារសាលវត្តមួយនៅម៉ោងប្រហែល ៩:០០ ព្រឹកនៅក្នុងទីប្រជុំជន Myaung នៃតំបន់ Sagaing ភាគកណ្តាល ដោយបានសម្លាប់បុរស ១១ នាក់ និងស្ត្រី ៣ នាក់ នេះបើយោងតាមលោក Nway Oo Myaung ដែលជាឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានជួយបោសសម្អាតសាកសព។
លោកបាននិយាយថា «តាជីយាយជីបានចូលទៅក្នុងមជ្ឈមណ្ឌលសមាធិរយៈពេលបីខែ» ដើម្បីប្រារព្ធពិធីសូត្រមន្ត ដែលស្របគ្នានឹងរដូវវស្សារបស់ប្រទេសមីយ៉ាន់ម៉ា។ អ្នកដែលត្រូវបានសម្លាប់ មានអាយុចន្លោះពី ៥០ ទៅ ៧០ ឆ្នាំ»៕