ព័ត៌មានអន្តរជាតិ

យេម៉ែនព្រមានថា ក្រុមហ៊ូទីមានផែនការប្រែក្លាយច្រកសមុទ្រ Bab El-Mandeb ទៅជា «ច្រកសមុទ្រហ័រមូស»

Published

on

41 Views

រដ្ឋមន្ត្រីយេម៉ែនម្នាក់ បានព្រមានថា ក្រុមឧទ្ទាមហ៊ូទីនៅក្នុងប្រទេសនេះ កំពុងរៀបចំផែនការដណ្តើមកាន់កាប់តំបន់ដីតាមបណ្តោយច្រកសមុទ្រ Bab El-Mandeb ដែលនឹងអនុញ្ញាតឲ្យពួកគេបង្កើនការគំរាមកំហែងដល់ផ្លូវនាវាចរណ៍ដ៏សំខាន់នេះ កាន់តែខ្លាំងឡើង។
ប្រភពយោធាហ៊ូទីចំនួនបី និងអ្នកនាំពាក្យរបស់កងកម្លាំងរដ្ឋាភិបាលយេម៉ែន ដែលកំពុងប្រយុទ្ធជាមួយក្រុមនេះនៅក្បែរផ្លូវទឹកនេះ ក៏បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ក្រុមឧទ្ទាមកំពុងរៀបចំផែនការវាយលុកឆ្ពោះទៅភាគខាងត្បូងពីតំបន់ដែលពួកគេកំពុងគ្រប់គ្រងនាពេលបច្ចុប្បន្ន។
ប្រសិនបើការវាយលុកបែបនេះទទួលបានជោគជ័យ វាអាចពង្រឹងការគ្រប់គ្រងរបស់ក្រុមហ៊ូទីលើផ្លូវនាវាចរណ៍មួយក្នុងចំណោមផ្លូវនាវាចរណ៍ដែលមមាញឹកបំផុតរបស់ពិភពលោក ហើយក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់បានរំខានដល់ការធ្វើចរាចរណ៍តាមផ្លូវនេះ តាមរយៈការវាយប្រហារលើនាវាដែលឆ្លងកាត់ ចាប់តាំងពីសង្គ្រាមនៅហ្កាហ្សា បានផ្ទុះឡើង ក្នុងឆ្នាំ ២០២៣។
វាក៏នឹងពង្រីកការគ្រប់គ្រងរបស់ទីក្រុងតេអេរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនទៅលើផ្លូវទឹកដ៏សំខាន់ទីពីរមួយទៀតនៅមជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រហ័រមូស ក្នុងសង្គ្រាមរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *

seventeen − fifteen =

ពេញនិយម

Exit mobile version