ព័ត៌មានអន្តរជាតិ
សិស្សវិទ្យាល័យហ្វីលីពីនម្នាក់ ត្រូវបានឃាតករបាញ់សម្លាប់នៅសាលារៀន
សិស្សវិទ្យាល័យថ្នាក់ទី១០ ម្នាក់ត្រូវបានបាញ់សម្លាប់នៅវិទ្យាល័យមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីននៅព្រឹកថ្ងៃអង្គារ ទី១៨សីហានេះ បន្ទាប់មកឃាតករបានបាញ់សម្លាប់ខ្លួនឯង។
ការបាញ់ប្រហារនៅសាលានេះ ជាលើកទីពីរក្នុងរយៈពេលជាច្រើនខែ ខណៈលើកទី១បានកើតឡើងនៅសាកលវិទ្យាល័យ Ateneo de Zamboanga ដែលជាស្ថាប័នឯកជនកាតូលិកនៅភាគខាងលិចមីនដាណាវ។
បើយោងប៉ូលីសបានបញ្ជាក់ថា សិស្សថ្នាក់ទី១០ម្នាក់បានយក «កាំភ្លើងខ្លី និងកាំភ្លើងវែងចូលទៅក្នុងបរិវេណសាលា» ហើយបានបើកការបាញ់ប្រហារនៅក្នុងថ្នាក់រៀន ដោយសម្លាប់មនុស្សម្នាក់មុនពេលបាញ់សម្លាប់ខ្លួនឯង។
អ្នកនាំពាក្យប៉ូលីស Shella Chang បានប្រាប់ថា «ការស៊ើបអង្កេតកំពុងបន្ត… សមត្ថកិច្ចនៅតែព្យាយាមកំណត់អត្តសញ្ញាណមូលហេតុ» ដោយបន្ថែមថាកន្លែងកើតហេតុកំពុងត្រូវបានដំណើរការ។ គិតត្រឹមរសៀលនេះ មិនទាន់ច្បាស់ភ្លាមៗថាតើមានមនុស្សប៉ុន្មាននាក់រងរបួសនោះទេ។
គូសបញ្ជាក់ថា ការបាញ់ប្រហារនៅសាលារៀនគឺកម្រមានណាស់នៅក្នុងប្រទេសហ្វីលីពីន ប៉ុន្តែសិស្សវ័យជំទង់បីនាក់ត្រូវបានសម្លាប់ និង ២០ នាក់ផ្សេងទៀតរងរបួសនៅកណ្តាលប្រទេសហ្វីលីពីនក្នុងខែមិថុនាកន្លងទៅ។
កាលពីខែមុនសាកលវិទ្យាល័យ Ateneo de Zamboanga បានក្លាយជាសាលាមួយក្នុងចំណោមសាលាជាច្រើននៅទូទាំងប្រទេសដែលធ្វើសមយុទ្ធបាញ់កាំភ្លើងយ៉ាងសកម្ម៕