ព័ត៌មានទូទៅ

មេដឹកនាំ​មីយ៉ាន់ម៉ា​នឹងបំពេញ​ទស្សកិច្ច​កម្ពុជា ខណៈការរិះគន់កាន់កក្រើកឡើង

Published

on

103 Views

មេដឹកនាំ​មីយ៉ាន់ម៉ា លោក​​ មីន អ៊ុងឡាំង នឹង​បំពេញទស្សនកិច្ច​ផ្លូវការ​មក​កាន់កម្ពុជា នា​ដើម​ខែ​កញ្ញា​ខាង​មុខនេះ​ «ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី»។ ទស្សនកិច្ច​នេះ​ធ្វើ​ឡើងបន្ទាប់ពី​លោកបញ្ចប់​បានបេសកកម្មនៅសហព័ន្ធរុស្ស៊ីជួបជាមួយលោក វ្លាឌីមៀ ពូទីន ខណៈអ្នកវិភាគមើលឃើញ​ថា មេដឹកនាំរូបនេះកំពុង​ព្យាយាម​ឲ្យ​ពិភពលោក​ទទួល​ស្គាល់​លោក​ជា​មេដឹកនាំ​ស្របច្បាប់​របស់​មីយ៉ាន់ម៉ា។

ដំណឹង​អំពី​ទស្សនកិច្ច​របស់​លោក​​ មីន អ៊ុងឡាំង មក​កម្ពុជា ត្រូវ​បាន​បញ្ជាក់​ដោយ​ទំព័រ​ហ្វេសប៊ុក​របស់​ព្រឹទ្ធសភា ក្នុង​ពេល​ដែល​លោក ​​គុយ សុផល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោក​ ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះពិនិត្យទីកន្លែងសម្រាប់ត្រៀមរៀបចំ​ទទួល​ស្វាគមន៍​លោក​​ មីន អ៊ុងឡាំង។

យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យ​ប្រធាន​ព្រឹទ្ធសភា បានឱ្យដឹងតាមរយៈអង្គភាពភ្នំពេញផុសថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​មីយ៉ាន់ម៉ា​នេះគឺ​ «ជា​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណង​មិត្តភាព​រវាង​កម្ពុជា និង​មីយ៉ាន់ម៉ា ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។ កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរមានភាព​ចាំបាច់​ដែល​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក»។

យ៉ាងណាក៏ដោយ ដំណើរ​ទស្សកិច្ច​របស់​លោក​​ មីន អ៊ុងឡាំង ទៅ​កាន់​ប្រទេស​នានាដូចជា ឥណ្ឌា ចិន ឡាវ ថៃ និង​រុស្ស៊ី តែ​ងរង​ការ​រិះគន់​ពី​ក្រុម​សិទ្ធិ​មនុស្ស និង​ក្រុម​អ្នក​គាំទ្រ​លទ្ធិប្រជា​ធិបតេយ្យ ព្រោះបញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស បណ្តាលឱ្យស្លាប់ជនស៊ីវិល ១០ម៉ឺននាក់ ចាប់​តាំង​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោកស្រី អ៊ុងសាន ស៊ូជី កាលពី​ឆ្នាំ២០២១៕

Leave a Reply

Your email address will not be published. Required fields are marked *

two × 2 =

ពេញនិយម

Exit mobile version