ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់កើនឡើងដោយ ខណៈរថយន្តចំនួន ២.៥០០ គ្រឿងត្រូវអណ្តែតតាមទឹក បន្ទាប់ពីទឹកជន់លិចនៅខេត្ត Chiba ប្រទេសជប៉ុន

Published

on

57 Views

មនុស្សម្នាក់បន្ថែមទៀតត្រូវបានបញ្ជាក់ថាស្លាប់បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានពីមុនមកក្នុងខេត្ត Chiba ប្រទេសជប៉ុន នេះនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១០នាក់ ខណៈរថយន្តប្រហែល ២.៥០០គ្រឿងត្រូវបានទុកចោលបន្ទាប់ពីទឹកជន់លិច ហើយការងារនាំយករថយន្តទាំងនោះចេញកំពុងដំណើរការ។
យោងតាមមន្ត្រីនៅក្នុងខេត្ត Chiba ភាគខាងកើតទីក្រុងតូក្យូ បានបញ្ជាក់ថា អ្នកស្លាប់ដែលទើបបញ្ជាក់ថ្មីជាបុរសម្នាក់មានអាយុជាង៣០ឆ្នាំ។ បុរសរូបនេះបានស្លាប់ដោយសារការពុលកាបូនម៉ូណូអុកស៊ីត បន្ទាប់ពីបានប្រើប្រាស់ម៉ាស៊ីនភ្លើងនៅលំនៅឋានរបស់លោកក្នុងទីក្រុង Chiba អំឡុងពេលដាច់ចរន្តអគ្គិសនី។ បន្ថែមពីនោះ លំនៅឋានពីរខ្នងត្រូវបានបំផ្លាញទាំងស្រុង ១១ខ្នងរងការខូចខាតពាក់កណ្តាល ហើយរចនាសម្ព័ន្ធចំនួន២៩កន្លែងរងការខូចខាតដោយផ្នែក ខណៈទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់លំនៅឋានជិត១.៥០០ខ្នង។
គិតត្រឹមរសៀលថ្ងៃអាទិត្យ មនុស្ស១០១នាក់កំពុងស្នាក់នៅក្នុងទីជម្រកជម្លៀសខ្លួនដែលត្រូវបានកំណត់ដោយសាលាក្រុង។ អាជ្ញាធរក្រុង Chiba បានរកឃើញរថយន្តដែលត្រូវបានគេបោះបង់ចោលប្រហែល ២.៥០០គ្រឿងនៅលើដងផ្លូវដែលគ្រប់គ្រងដោយក្រុង ចាប់តាំងពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យម្សិលមិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

eighteen − 2 =

ពេញនិយម

Exit mobile version