ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាឥតងាករេរបស់កម្ពុជាចំពោះចំណងមិត្តភាពជាអ្នកជិតខាងល្អជាមួយវៀតណាម

Published

on

61 Views

កម្ពុជាប្តេជ្ញាចិត្តឥតងាករេ​នូវការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងជាអ្នកជិតខាងល្អជាមួយវៀតណាម ដោយផ្តល់នូវផលប្រយោជន៍ទៅវិញទៅមករវាងកងទ័ពនិងប្រជាជនទាំងពីរ។ នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា ដែលមានការចូលរួមពីឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ឆឿងថាំង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅក្នុងពិធីសម្ពោធអគារទីបញ្ជាការថ្មីនៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែសីហានេះ។


លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានគូសបញ្ជាក់ថា ​រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកនូវគោលនយោបាយការបរទេស ផោ្ដតសំខាន់ជាអាទិភាពលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយឈរលើស្មារតីមិត្តភាព សមភាព ការយោគយល់គ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ លោកបន្ថែមថា ការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ជាគន្លឹះក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ជំរុញការអភិវឌ្ឍ និងការរស់នៅប្រកបដោយភាពសុខដុមរមនារបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។


អគារទីបញ្ជាការថ្មីនៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ ត្រូវបានចំណាយថវិកាសាងសង់ប្រមាណ៨៥ម៉ឺនដុល្លារ ដែលជាជំនួយឧបត្ថម្ភគាំទ្ររបស់ក្រសួងការពារប្រទេសវៀតណាមដល់ក្រសួងការពារជាតិកម្ពុជា។ លោក ង្វៀន ឆឿងថាំង បានចាត់ទុកអគារទីបញ្ជាការថ្មីនេះ ថាជាសំណង់ដ៏មានអត្ថន័យ និងជានិមិត្តរូបនៃទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ពវៀតណាម និងកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *

10 − 9 =

ពេញនិយម

Exit mobile version