ព័ត៌មានអន្តរជាតិ

វៀតណាមនឹងផ្តល់ជំនួយដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៣៨៤០ដុល្លារ

Published

on

79 Views

នាយកដ្ឋាននគរបាលចរាចរណ៍បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា គោលនយោបាយគាំទ្រថ្មី នឹងផ្តល់ជូនជនរងគ្រោះដែលរងរបួសរាងកាយលើសពី ៣១ ភាគរយ ដែលកំពុងតែប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុអាចទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ ១០ លានដុង (៣៨៤ ដុល្លារ) ក្នុងមនុស្សម្នាក់ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍។ ដោយឡែក ក្រុមគ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដែលបានស្លាប់ និងកំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុអាចទទួលបានរហូតដល់ ២០ លានដុង (៧៦៨ ដុល្លារ) ក្នុងមួយករណី។ ចំពោះអ្នកដែលរងរបួសធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍អាចទទួលបានរហូតដល់ ១០០ លានដុង (៣.៨៤០ ដុល្លារអាម៉េរិក) ក្រោមគោលនយោបាយជំនួយថ្មី ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញាខាងមុខនេះ។

ក្នុងនោះអង្គការ និងបុគ្គលដែលជួយដោយផ្ទាល់ ផ្តល់ការព្យាបាលបន្ទាន់ ឬដឹកជញ្ជូនជនរងគ្រោះដោយគ្រោះថ្នាក់ទៅកាន់មណ្ឌលសុខភាព ក៏អាចទទួលបានការគាំទ្រលើកទឹកចិត្តផងដែរ ដោយនឹងទទួលបានទឹកប្រាក់ ១០ លានដុងក្នុងមួយករណីសម្រាប់អង្គការ និង ៥ លានដុង (១៩២ ដុល្លារ) សម្រាប់បុគ្គលម្នាក់។ នាយកដ្ឋានបន្ថែមថា ទាំងនេះគឺជាចំនួនទឹកប្រាក់គាំទ្រអតិបរមា ហើយចំនួនទឹកប្រាក់ជាក់ស្តែងដែលបានផ្តល់ក្នុងករណីនីមួយៗនឹងអាស្រ័យលើឯកសារតាមកាលៈទេសៈនៃករណី និងបទប្បញ្ញត្តិច្បាប់ដែលអនុវត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *

seven − six =

ពេញនិយម

Exit mobile version