ព័ត៌មានអន្តរជាតិ

លោក ត្រាំ ដំឡើងពន្ធរហូតដល់ ១០០% លើការនាំចូលយាន្តដ្រូនអត្តឃាត

Published

on

69 Views

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងដំឡើងពន្ធលើការនាំចូលដ្រូន និងគ្រឿងបង្គុំរបស់ដ្រូន ហើយមិនលែកលែងបើទោះជាការនាំចូលនោះមានប្រភពមកពីប្រទេសជាសម្ព័ន្ធមិត្តសំខាន់ៗ ក៏ដោយ។ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រទេសនេះ «ពឹងផ្អែកខ្លាំងពេក» លើប្រភពដ្រូនពីបរទេស។

សេតវិមានបានឱ្យដឹងថា សេចក្តីប្រកាសដែលត្រូវ បានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៤សីហានេះ បានដំឡើងអត្រាពន្ធ ១០០% លើដ្រូនដែលមានទំហំកំណត់ ឬមានសមត្ថភាពពិសេស ដែលងាយប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក ហើយអត្រាពន្ធចំនួន ២៥% នឹងត្រូវអនុវត្តចំពោះដ្រូនដែលមានខ្នាតតូច។

សេតវិមានបានបន្ថែមថា អត្រាពន្ធចំនួន ១៥% នឹងត្រូវអនុវត្តលើដ្រូន និងគ្រឿងបង្គុំដែលនាំចូលពីសហភាពអឺរ៉ុប ជប៉ុន លិច​តិ​ន​ស្តា​ញ កូរ៉េខាងត្បូង ស៊ុយអែត និងតៃវ៉ាន់ ហើយពន្ធ ១០% នឹងត្រូវអនុវត្តលើដ្រូន ដែលនាំចូលពីអង់គ្លេស។

គូសបញ្ជាក់ថា គោលនយោបាយពន្ធគយ ដែលជាស្នូលដ៏សំខាន់នៃគោលនយោបាយការបរទេស និងពាណិជ្ជកម្មរបស់លោក ត្រាំ ទោះបីជាមានឧបសគ្គផ្នែកផ្លូវច្បាប់ និងការរិះគន់ពីអ្នកវិភាគមួយចំនួនក៏ដោយ។ ពន្ធគយទាំងនេះ នឹងចាប់ផ្តើមអនុវត្តក្នុងរយៈពេល ២១ ថ្ងៃខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *

four × 2 =

ពេញនិយម

Exit mobile version