ចំណេះដឹងទូទៅ
ការគោរពដឹងគុណ !
ទោះបីជាបច្ចុប្បន្នការប្រាស្រ័យទាក់ទងគ្នាអាចធ្វើបានយ៉ាងងាយតាមមធ្យោបាយឧបករណ៍អេឡិចត្រូនិច ក៏ប៉ុន្តែការជួបដោយផ្ទាល់គឺពិតជាផ្សារភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅ និងកក់ក្តៅជាង។
ខាងក្រោមនេះជាសារផ្ញើទៅមក បន្ទាប់ពីការជួបសួរសុខទុក្ខផ្ទាល់រវាងគ្រូ និងសិស្ស បង្ហាញនូវការ
គោរព និងដឹងគុណ ៖
សិស្ស ៖ «ថ្ងៃនេះពួកខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលលោកគ្រូបានអនុញ្ញាតអោយពួកយើង ជួបសួរសុខទុក្ខលោកគ្រូដោយផ្ទាល់។ លើសពីនេះទៅទៀត លោកគ្រូបានឲ្យកាដូដ៏ពិសេសមួយដែលជាសៀវភៅសរសេរ និងចងក្រងដោយលោកគ្រូផ្ទាល់ បូករួមការណែនាំ និងចែករំលែកបទពិសោធន៍ផ្ទាល់របស់លោកគ្រូ។
សិស្សជូនពរលោកគ្រូឲ្យ មានសុខភាពល្អរឹងមាំ និងទេវតាតាមថែឲ្យមានក្ដីសុខ ដើម្បីអោយលោកគ្រូបន្តកិច្ចការងារប្រទេសជាតិយើងទៅទៀត។»
គ្រូ ៖
«សូមអរគុណ”ប្អូន!ប្អូនៗៗៗៗៗៗ ទាំងអស់ដែលបាននឹករលឹកដល់លោកគ្រូ!!!!!
លោកគ្រូសែនរំភើបក្នុងចិត្តខ្លាំងណាស់!!!ដែលប្អូនៗទាំងឡាយ បាននឹករលឹកមក ដល់លោកគ្រូ!!! ហើយបាននាំគ្នាមកសួរសុខទុក្ខលោកគ្រូដល់ផ្ទះ …
សូមឲ្យប្អូនៗទាំងអស់ ទាំងជិតទាំងឆ្ងាយ ទទួលបានជោគជ័យជានិច្ចនិរន្តក្នុងជីវិត!!!ក្នុងគ្រប់កាលៈទេសៈ!!!
និងសុំកុំឲ្យភ្លេចទឹកដីខ្មែរយើងដ៏សែនកំសត់នេះ……»
លោកគ្រូ រស់ ចន្ត្រាបុត្រ