ព័ត៌មានអន្តរជាតិ
ឡាវ ចាប់បញ្ជូនក្រុមឆបោកជនជាតិថៃចំនួន ៤១នាក់ ទៅស្រុកវិញ
103 Views
ប្រទេសឡាវ បានបញ្ជូនជនជាតិថៃ ចំនួន ៤១នាក់ ទៅស្រុកវិញ ដែលពាក់ព័ន្ធការប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម នៃការឆបោកតាមអនឡាញ (Scammer) នេះបើយោងតាមការផ្សាយរបស់ Bangkok Post នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ។
ជនជាតិថៃ ទាំង៤១នាក់នេះ ត្រូវសមត្ថកិច្ចឡាវចាប់បានក្នុងឃ្លាំងមួយនៅខេត្ត Savannakhet ខណៈពួកគេកំពុងធ្វើសកម្មភាពឆបោក និងបើកដំណើរការគេហទំព័រហ្គេមអនឡាញខុសច្បាប់។
ក្រោយការចាប់ខ្លួន និងធ្វើតាមនីតិវិធីចប់សព្វគ្រប់ហើយនោះ ជនជាតិថៃទាំងនោះត្រូវបានប្រគល់ឲ្យអាជ្ញាធរថៃ នៅឯស្ពានមិត្តភាពឡាវ-ថៃទី២ ដែលតភ្ជាប់ខេត្ត Savannakhet របស់ឡាវ ជាមួយខេត្តថៃ Mukdahan៕