ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកមុនសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង

Published

on

57 Views

កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនឆ្ពោះទៅកាន់ប្រទេសជប៉ុននៅព្រឹកព្រលឹមថ្ងៃពុធ ទី១២សីហានេះ នេះបើយោងតាមយោធាទីក្រុងសេអ៊ូល ប៉ុន្មានថ្ងៃមុនពេលចាប់ផ្តើមសមយុទ្ធរួមគ្នាដ៏ធំរវាងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង។

សមយុទ្ធរយៈពេល ១១ ថ្ងៃដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃចន្ទ គឺជាសមយុទ្ធធម្មតានៃរដូវក្តៅ ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងសម្រាប់ការពារប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។

យ៉ាងណាម៉ិញ ទីក្រុងព្យុងយ៉ាងហៅសមយុទ្ធទាំងនោះថាជាការហាត់សមសម្រាប់ការឈ្លានពាន ហើយបានរៀបចំការបាញ់មីស៊ីលមុន និងក្រោយសមយុទ្ធទាំងនោះកាលពីអតីតកាល។

យោងតាមនាយសេនាធិការចម្រុះទីក្រុងសេអ៊ូលបានប្រកាសថា «យោធាកូរ៉េខាងត្បុងបានរកឃើញនៅម៉ោងប្រហែល ៦:០០ ព្រឹកមីស៊ីលបាលីស្ទិកមួយគ្រាប់ដែលកូរ៉េខាងជើងបាញ់ចេញពីតំបន់ Wonsan ឆ្ពោះទៅសមុទ្រខាងកើត។

មីស៊ីលនេះបានហោះបានចម្ងាយជាង ៧០០ គីឡូម៉ែត្រ (៤៣៥ ម៉ាយ) ពីលើផ្ទៃទឹក ដែលត្រូវបានគេស្គាល់ថាជាសមុទ្រជប៉ុន ដោយបន្ថែមថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនកំពុងវិភាគលក្ខណៈបច្ចេកទេសរបស់វា។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានហៅការបាញ់មីស៊ីលនៅព្រឹកម៉ិញនេះជា «ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់របស់យើង» ហើយថាទីក្រុងតូក្យូបាន «ដាក់ពាក្យបណ្តឹងយ៉ាងខ្លាំង» ជាមួយកូរ៉េខាងជើងតាមរយៈបណ្តាញការទូតនៅទីក្រុងប៉េកាំង។

ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងថ្មីៗនេះបានរិះគន់ប្រទេសជប៉ុន ដែលជាអតីតមហាអំណាចអាណានិគមក្នុងតំបន់ លើអ្វីដែលទីក្រុងព្យុងយ៉ាងពិពណ៌នាថាជាការធ្វើយោធាឡើងវិញ។

គូសបញ្ជាក់ថាសមយុទ្ធ «Ulchi Freedom Shield» រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលគ្រោងធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយនឹងរួមបញ្ចូលកងទ័ពកូរ៉េខាងត្បូងចំនួន ១៨,០០០ នាក់ និងសមភាគីមកពីកងពលអាមេរិកចំនួន ២៨,៥០០ នាក់នៅក្នុងប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *

9 + nine =

ពេញនិយម

Exit mobile version