ព័ត៌មានអន្តរជាតិ
មនុស្ស ១៥នាក់ស្លាប់ និង៨នាក់បាត់ខ្លួននៅហ្វីលីពីន បន្ទាប់ពីទឹកជំនន់និងខ្យល់ព្យុះចំនួនពីរ
55 Views
ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូនត្រូពិក Kujira និង Dolphin ក៏ដូចជាខ្យល់មូសុងនិរតី បានកើនឡើងដល់ ១៥ នាក់កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ខណៈយ៉ាងហោចណាស់មនុស្ស ៨នាក់នៅតែបាត់ខ្លួន ដោយមានមនុស្ស ១១ នាក់ផ្សេងទៀតរងរបួស។
លោក Laurence Mina ជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិស៊ីវិល បានឱ្យដឹងថា មូលហេតុនៃការស្លាប់ដែលបានរាយការណ៍រួមមាន បំណាក់ដី បំណាក់ថ្ម ដើមឈើដួលរលំ ការឆក់ចរន្តអគ្គិសនី និងការលង់ទឹក។
យោងតាមសារព័ត៌មាន GMA News Online មនុស្សជិត ៥៨៦.០០០ នាក់បានរងផលប៉ះពាល់នៅទូទាំងតំបន់ចំនួន៩ និងខេត្តចំនួន ៣៣។ មនុស្សសរុបចំនួន ៤.៨៦៦ នាក់ក៏ត្រូវបានជម្លៀសចេញជាមុនផងដែរនៅក្នុងតំបន់ ១ តំបន់៣ តំបន់ Calabarzon និង តំបន់ Mimaropaហើយបច្ចុប្បន្នកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស ឬជាមួយសាច់ញាតិរបស់ពួកគេ៕