ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលចិន ជម្លៀសមនុស្សជាងមួយលាននាក់ចេញពីផ្ទះសម្បែង ខណៈព្យុះដ៏ធំមួយចាប់ផ្តើមបោកបក់

Published

on

55 Views

ក្រុមអាជ្ញាធរចិនបានជម្លៀសមនុស្សជាងមួយលាននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេនៅភាគខាងកើតប្រទេសចិន រួមទាំងទីក្រុងសៀងហៃផងដែរ ខណៈព្យុះទីហ្វុង Dolphin បានបោកបក់ដល់ដីគោក។

អាជ្ញាធរឧតុនិយមបានផ្សាយនៅថ្ងៃទី១០ ខែសីហានេះថា ព្យុះទីហ្វុង Dolphin បានបោកបក់ក្នុងល្បឿនខ្យល់អតិបរមា១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលព្យុះនេះបានបោកបក់លើកដំបូងចូលទៅក្នុងទីក្រុងយូហួន (Yuhuan)ក្នុងខេត្ត ជេជាំង (Zhejiang )នៅម៉ោង ១៧:៣០នាទីម៉ោងសកល កាលពីថ្ងៃអាទិត្យ មុនពេលបោកបក់លើកទីពីរនៅក្នុងទីក្រុងវេនចូវប្រហែលមួយម៉ោងក្រោយមក ។

ព្យុះទីហ្វុងនេះបានបញ្ឈប់ការដឹកជញ្ជូននៅទូទាំងតំបន់ ហើយជើងហោះហើរចំនួន ១.៤០០ ត្រូវបានលុបចោលនៅក្នុងទីក្រុងសៀងហៃតែមួយគត់។

ក្រុមអាជ្ញាធរចិនបានចេញការព្រមានកម្រិតពណ៌ក្រហមខ្ពស់បំផុតរបស់ខ្លួនសម្រាប់ព្យុះទីហ្វុងនេះ ប៉ុន្តែនៅព្រឹកថ្ងៃចន្ទ ១០សីហានេះ ពួកគេបានទម្លាក់កម្រិតទៅជាព្យុះត្រូពិក។

ព្យុះនេះកំពុងបោះពួយចូលទៅកាន់ដីគោកនៅក្នុងប្រទេសចិន ហើយក្រុមអាជ្ញាធរនៅតែព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ធ្ងន់ធ្ងរ និងហានិភ័យនៃបំណាក់ដីរហូតដល់ថ្ងៃពុធសប្ដាហ៍នេះ។ បន្ថែមពីនោះ ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករណ៍នៅថ្ងៃចន្ទនេះ សម្រាប់ខេត្ត សានតុង ហឺណាន ហ៊ូប៉ី អានហ៊ុយ ជាំងស៊ូ ជេជាំង និងទីក្រុងសៀងហៃ៕

Leave a Reply

Your email address will not be published. Required fields are marked *

3 × three =

ពេញនិយម

Exit mobile version