ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ឱ្យមនុស្ស ២នាក់រង​របួស​ ប៉ុន្មានថ្ងៃក្រោយការបាញ់ប្រហារនៅសាលារៀន​ ប្រទេសថៃ

Published

on

50 Views

ខ្មាន់កាំភ្លើងមួយរូបត្រូវបានចាប់ខ្លួន បន្ទាប់ពីបានបាញ់កាំភ្លើងចូលការិយាល័យរដ្ឋាភិបាលមូលដ្ឋានមួយកន្លែង នៅជាយក្រុងនៃប្រទេសថៃ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ វាបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃក្រោយការបាញ់ប្រហារយ៉ាងកំរោល ដែលប្រព្រឹត្តដោយក្មេងជំទង់ម្នាក់នៅសាលារៀនមួយ ក្នុងខេត្តដដែលនោះបានបង្កឱ្យមានការជជែកវែកញែកអំពីការគ្រប់គ្រងអាវុធ។

មេបញ្ជាការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ Dejrapee Kongdee បានឱ្យដឹងថា ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលជាអតីតសមាជិកសភា បានបាញ់ទៅលើមន្ត្រីជាន់ខ្ពស់ខេត្តម្នាក់ និងអ្នកបើកបររបស់លោក ហើយបុរសដែលត្រូវបានចោទប្រកាន់ជាជនដៃដល់ ត្រូវបានចាប់ខ្លួន។ លោក Dejrapee បានប្រាប់សារព័ត៌មាន Reuters ថា៖ «មានមនុស្ស ២នាក់រងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល»៕

Leave a Reply

Your email address will not be published. Required fields are marked *

9 + 8 =

ពេញនិយម

Exit mobile version