ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភាអាមេរិក៖ លោក ត្រាំ បានចាញ់សង្គ្រាមជាមួយអ៊ីរ៉ង់រួចទៅហើយ

Published

on

152 Views

សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យអាមេរិក លោក Chris Murphy បានអះអាងនៅថ្ងៃទី៩ ខែសីហានេះថា ប្រធានាធិបតី ដូណាល់ ត្រាំ បាន«ចាញ់សង្គ្រាមជាមួយអ៊ីរ៉ង់រួចទៅហើយ។ លោកបន្តថា ការបន្តប្រយុទ្ធគ្នាកំពុងធ្វើឱ្យទីក្រុងវ៉ាស៊ីតោនចុះខ្សោយ ខណៈ ក្រុងតេហេរ៉ង់រឹតតែរឹងមាំបន្ថែមទៀត។

លោក Murphy បានលើកឡើងថា «អាមេរិកកំពុងចុះខ្សោយ អ៊ីរ៉ង់កំពុងរឹងមាំ» ហើយប្រជាជននៅសហរដ្ឋអាមេរិកនេះ ត្រូវរងគ្រោះយ៉ាងធ្ងន់ធ្ងរ ខណៈដែលទំនិញឡើងថ្លៃកាន់តែខ្ពស់ទៅៗ» ហេតុនេះលោកនឹងគាំទ្រកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនេះ បើទោះបីជាកិច្ចព្រមព្រៀងនោះមិនល្អសម្រាប់អាមេរិកក៏ដោយ។ លោកបន្តទៀតថា ការបើកផ្លូវទឹកយុទ្ធសាស្ត្រច្រកសមុទ្រហ័រមូស កាន់តែពិបាកឡើងៗ ខណៈដែលការចរចានៅតែបន្តជាប់គាំង។

ជាចុងក្រោយសមាជិកព្រឹទ្ធសភាបានព្រមានថា លោកនឹងប្រឆាំងចំពោះការផ្តល់ថវិកាបន្តសង្គ្រាមនេះ ប៉ុន្តែលោកនឹងគាំទ្រការបំពេញបន្ថែមគ្រាប់រំសេវ និងអាវុធរបស់សហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីជម្លោះនេះត្រូវបញ្ចប់។

យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានទាមទារសំណងការខូចខាត ការលុបចោលទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ និងការបញ្ឈប់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់៕

Leave a Reply

Your email address will not be published. Required fields are marked *

five × five =

ពេញនិយម

Exit mobile version