ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនឹងធ្វើតេស្តអ្នកបើកយន្តហោះទាំងអស់បន្ទាប់ពីការចាប់ខ្លួនអ្នកជួញដូរគ្រឿងញៀននៅឥណ្ឌូនេស៊ី
ក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានប្រកាសនៅថ្ងៃទី៧ ខែសីហានេះថា ការត្រួតពិនិត្យគ្រឿងញៀនជាកាតព្វកិច្ចសម្រាប់អ្នកបើកយន្តហោះរបស់ខ្លួន បន្ទាប់ពីម្នាក់ក្នុងចំណោមពួកគេបានធ្វើតេស្តវិជ្ជមានចំពោះគ្រឿងញៀនចម្រុះ ហើយត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីពីបទរត់ពន្ធ។
កាលពីពេលកន្លងទៅថ្មីៗនេះ អាជ្ញាធរនៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតាបានចាប់ខ្លួនអ្នកបើកយន្តហោះអាយុ ៣៩ឆ្នាំកាលពីខែមុន មិនយូរប៉ុន្មានបន្ទាប់ពីមកដល់ពីទីក្រុងគូឡាឡាំពួរ ពីបទប៉ុនប៉ងរត់ពន្ធថ្នាំញៀនជាង ៧០,០០០ គ្រាប់នៅក្នុងវ៉ាលីរបស់លោក។
ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានបញ្ជាក់ថា ខ្លួននឹងធ្វើតេស្ត «សម្រាប់អ្នកបើកយន្តហោះសកម្មទាំងអស់ លើសពីការអនុវត្តឧស្សាហកម្ម»។
ក្រុមហ៊ុននេះ ដែលក៏ជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Firefly ក៏បានគូសបញ្ជាក់ផងដែរថា ដំណើរការនេះនឹងចាប់ផ្តើមជាមួយអ្នកបើកយន្តហោះចំនួន ១,២៦០ នាក់មកពីក្រុមហ៊ុនអាកាសចរណ៍ជាតិ ដោយការធ្វើតេស្តនឹងត្រូវបញ្ចប់នៅថ្ងៃទី ១៥ ខែសីហា។ បន្តថាអ្នកបើកយន្តហោះដែលមិនត្រូវបានធ្វើតេស្តនឹង «មិនដំណើរការជើងហោះហើរ» រហូតដល់ពួកគេត្រូវបានអនុញ្ញាត។ ដោយបន្ថែមថា ដំណើរការនេះនឹងបំពេញបន្ថែម «កម្មវិធីធ្វើតេស្តចៃដន្យដែលមានស្រាប់» របស់ក្រុមអាកាសចរណ៍។
ទន្ទឹមគ្នានេះ ប្រធានក្រុម Nasaruddin A. Bakar និងជានាយកប្រតិបត្តិរបស់ក្រុមនេះ ក៏បានលើកឡើងដែរថា «សុវត្ថិភាពប្រតិបត្តិការ និងសុខភាពរបស់នាវិកសម្រាប់បំពេញកាតព្វកិច្ចគឺមិនអាចចរចាបានទេ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរំលោភបំពានណាមួយលើស្តង់ដារសុវត្ថិភាពរបស់យើង ហើយបានធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីបង្កើនការត្រួតពិនិត្យគ្រឿងញៀនជាកាតព្វកិច្ចនៅទូទាំងអ្នកបើកយន្តហោះសកម្មរបស់យើង»។
គូសបញ្ជាក់ថា អ្នកបើកយន្តហោះដែលត្រូវបានឃុំខ្លួនប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតចំពោះការកាត់ទោសតាមផ្លូវច្បាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី៕