ព័ត៌មានអន្តរជាតិ
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
57 Views
ប្រទេសអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងទួរគី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងការពារជាតិរួមគ្នាទីក្រុង Mecca (Mecca Joint Defense Agreement) នៅអារ៉ាប៊ីសាអ៊ូឌីតនេះ ត្រូវបានចុះហត្ថលេខាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ដោយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif និងប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan។
កិច្ចព្រមព្រៀងនេះ ចែងថា ការវាយប្រហារលើប្រទេសណាមួយ ក្នុងចំណោមភាគីទាំង៣ នឹងត្រូវបានចាត់ទុកថា ជាការវាយប្រហារលើប្រទេសទាំងអស់។
កិច្ចព្រមព្រៀងនេះក៏មានគោលបំណងពង្រីកផងដែរនូវកិច្ចសហប្រតិបត្តិការការពារជាតិ និងយោធា នៅទូទាំងវិស័យផ្សេងៗ និងលើកកម្ពស់ការត្រៀមខ្លួន និងសមត្ថភាពរបស់សម្ព័ន្ធមិត្តទាំង៣ ដើម្បីតទល់នឹងបញ្ហាប្រឈមសន្តិសុខទៅវិញទៅមក៕