ព័ត៌មានអន្តរជាតិ

ប្រមុខUN ថ្កោលទោសការវាយប្រហាររវាងរុស្ស៊ី និងអ៊ុយក្រែន ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់

Published

on

57 Views

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានថ្កោលទោសយ៉ាងខ្លាំងនៅថ្ងៃទី៧ ខែសីហានេះ ចំពោះរលកនៃការវាយប្រហារដោយមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ដែលបានចាប់ផ្តើមរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយជំរុញឱ្យគ្រប់ភាគីទាំងអស់បន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ និងឈានទៅរកសន្តិភាព។

លោកអគ្គលេខាធិការ ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំចុងក្រោយដោយកងកម្លាំងប្រដាប់អាវុធរបស់សហព័ន្ធរុស្ស៊ីទៅលើទីក្រុងគីវ និងទីក្រុងដទៃទៀតនៅក្នុងប្រទេសអ៊ុយក្រែន ដែលតាមសេចក្តីរាយការណ៍ថាបានសម្លាប់ និងធ្វើឲ្យរងរបួសជនស៊ីវិលរាប់សិបនាក់ និងនាំឱ្យមានការបំផ្លាញរាលដាលដល់ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល។

លោកអគ្គលេខាធិការ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងជាបន្តបន្ទាប់នៃជម្លោះ រួមទាំងនៅលើទឹកដីសហព័ន្ធរុស្ស៊ីផងដែរ។ ក្នុងន័យនេះ លោកក៏ថ្កោលទោសការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនទៅលើតំបន់ជាច្រើនរបស់សហព័ន្ធរុស្ស៊ី ដែលតាមសេចក្តីរាយការណ៍ថាបានបណ្តាលឱ្យជនស៊ីវិលស្លាប់និងរងរបួស ព្រមទាំងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នេះបើយោងតាមលោក Farhan Haq អ្នកនាំពាក្យរងរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ លោក Haq បាននិយាយថា លោក Guterres បានសង្កត់ធ្ងន់ថា ការវាយប្រហារដែលកំណត់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាការរំលោភបំពានយ៉ាងច្បាស់លាស់លើច្បាប់មនុស្សធម៌អន្តរជាតិ ហើយត្រូវតែបញ្ឈប់ជាបន្ទាន់។ លោកអគ្គលេខាធិការបានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោក សម្រាប់ការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ដែលឈានទៅរកបទឈប់បាញ់ពេញលេញ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងសម្រាប់សន្តិភាពដ៏យុត្តិធម៌ ប្រកបដោយចីរភាពនិងទូលំទូលាយ ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

six + 20 =

ពេញនិយម

Exit mobile version