ព័ត៌មានអន្តរជាតិ

រន្ទះបាញ់ក្រុមកីឡាករបាល់ទាត់​ថៃ ស្លាប់១និងរបួស១២នាក់ អំឡុងការប្រគួតក្រោមដំណក់ទឹកភ្លៀង

Published

on

60 Views

(ប្រទេសថៃ)៖ កីឡាករបាល់ទាត់ជនជាតិថៃម្នាក់បានបាត់បង់ជីវិត និង ១២នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរន្ទះបាញ់អំឡុងពេលការប្រគួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Golok FA Cup នៅកីឡាដ្ឋាន Santiphap រវាងក្រុមកីឡាករថៃ និងម៉ាឡេស៊ី នៅទីលានបាល់ទាត់ក្នុងក្រុងស៊ូង៉ៃកូឡុក (Sungai Golok) ខេត្តណារ៉ាធិវ៉ាត់ ភាគខាងត្បូងប្រទេសថៃ កាលពីល្ងាចថ្ងៃ៤ ខែសីហានេះ។

យោងតាមការចេញផ្សាយរបស់កាសែត CNA កីឡាករដែលបានស្លាប់មានឈ្មោះ Sofwan Awae អាយុ ២៤ឆ្នាំ ជាកីឡាករថ្មីរបស់ថៃ ដែលទើបតែចុះកិច្ចសន្យាបានប៉ុន្មានថ្ងៃមុនពេលកើតហេតុ។

ក្រោយកើតហតុ ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់បានខិតខំប្រឹងប្រែងជួយសង្រ្គោះ បុន្តែកីឡាករជនជាតិថៃរូបនេះនៅតែបាត់បង់ជីវិតដោយសាររបួសធ្ងន់ធ្ងរពេក។ ចំណែក កីឡាករជនជាតិម៉ាឡេស៊ីដែលរងរបួសផ្សេងទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Sungai Golok រួចរាល់ហើយ។

ជាមួយគ្នានេះក្លិប Yala FC និងសហព័ន្ធបាល់ទាត់ថៃ បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះគ្រួសារ សាច់ញាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ចំពោះការបាត់បង់កីឡាករជនជាតិថៃរូបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

nineteen + thirteen =

ពេញនិយម

Exit mobile version