ចំណេះដឹងទូទៅ

ស្វែងយល់អំពីការប្រើប្រាស់ប៊ិច

Published

on

ស្វែងយល់អំពីការប្រើប្រាស់ប៊ិច
168 Views

ការប្រើប្រាស់ប៊ិច៖
ហេតុអ្វីបានជាមនុស្សចូលចិត្តប្រើប៊ិចពណ៌ខៀវ បើទោះបីជាពណ៌ខ្មៅមើលទៅមានលក្ខណៈផ្លូវការជាង ?

ប៊ិចពណ៌ខៀវ ត្រូវបានគេចាត់ទុកថាជាពណ៌ដែលតែងតែប្រើសម្រាប់ការសរសេរ ឬកត់ត្រា ព្រោះ​វា​ងាយ​ស្រួល​ក្នុង​ការ​អាន ងាយ​មើល ហើយ​ទឹកប៊ិច​ពណ៌​ខៀវជាពណ៌ត្រជាក់ ផ្តល់​អារម្មណ៍​ថា​ស្រួល​ដល់​ភ្នែក និងធ្វើឱ្យខួរក្បាលមានអារម្មណ៍ស្ងប់។ ដូច្នេះហើយវាសមស្របសម្រាប់ការសរសេរខ្លឹមសារនៃព័ត៌មានលម្អិតដែលមិនត្រូវការការសង្កត់ធ្ងន់ច្រើន ឬសរសេរសារវែងៗ ដោយសារតែប៊ិចពណ៌ខៀវគឺងាយស្រួលបំផុតក្នុងការអានចេញពីពណ៌ប៊ិចទាំងអស់។

ពណ៌ខៀវ ក៏ជាពណ៌ដ៏ល្អសម្រាប់សរសេរលើឯក​សារថតចម្លងផងដែរ។ ដោយសារតែឯកសារថតចម្លងភាគច្រើនមានពណ៌ខ្មៅ និងស។ ការប្រើពណ៌ខៀវគឺជួយឲ្យយើងដឹង និងអាចកំណត់អត្តសញ្ញាណផ្នែកណាមួយជាច្បាប់ចម្លង ឬផ្នែកមួយណាជាផ្នែកដែលយើងបញ្ជាក់ថាត្រឹមត្រូវ ជំនួសឱ្យការប្រើប៊ិចខ្មៅដើម្បីសរសេរដែលវាដូចពណ៌ថតចម្លង បើទោះបីជារវាងពណ៌ទាំងពីរ ទឹកប៊ិច ពណ៌ខ្មៅ គឺជាពណ៌មានលក្ខណៈផ្លូវការជាងក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

sixteen − 8 =

ពេញនិយម

Exit mobile version