ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ព្រួយបារម្ភផែនការសន្តិភាពនៅក្រុងហ្កាហ្សា ខណៈក្រុមហាម៉ាសព្រមានថាការវាយប្រហារតាមអាកាសនឹងរារាំងកិច្ចព្រមព្រៀង

Published

on

59 Views

ខណៈអ៊ីស្រាអែលប្រឈមនឹងការរិះគន់កាន់តែខ្លាំងពីក្រុមប្រឹក្សាសន្តិភាពចំពោះការវាយប្រហារជាបន្តរបស់ខ្លួនលើហ្កាហ្សា ទោះបីជាក្រុមហាម៉ាសបានចុះហត្ថលេខាថ្មីៗនេះលើផែនការរំសាយអាវុធដែលគាំទ្រដោយសហរដ្ឋអាមេរិកក៏ដោយ អ្នកនាំពាក្យជាន់ខ្ពស់របស់អ៊ីស្រាអែលម្នាក់បាននិយាយកាលពីថ្ងៃចន្ទ ទី៣ ខែសីហានេះថា ផែនទីបង្ហាញផ្លូវនេះពុំឆ្លុះបញ្ចាំងពីជំហររបស់អ៊ីស្រាអែល និងផ្ទុយស្រឡះពីការពិតបច្ចុប្បន្ននៅក្នុងតំបន់ហ្កាហ្សា។
ក្រុមគ្រូពេទ្យសង្គ្រោះបឋមនិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សានៅថ្ងៃទីពីរជាប់ៗគ្នាកាលពីថ្ងៃអាទិត្យ ទី ២ ខែសីហា បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៩ នាក់។អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទ ៣ សីហា ថា ខ្លួនបានសម្តែងការព្រួយបារម្ភចំពោះសហរដ្ឋអាមេរិកអំពីផែនការបញ្ចប់សង្គ្រាមហ្កាហ្សាដែលត្រូវបានស្វាគមន៍ដោយប្រធានាធិបតី Donald Trump ខណៈខ្លួនបានបន្តវាយប្រហារលើទឹកដីប៉ាឡេស្ទីន។
បន្ថែមលើការរិះគន់នោះ មន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលនឹងមិនដកខ្លួនចេញពីខ្សែបន្ទាត់បច្ចុប្បន្ននៅហ្កាហ្សាទេ ហើយនឹងបន្តលុបបំបាត់ការគំរាមកំហែងណាមួយដល់ពលរដ្ឋ និងទាហានរបស់ខ្លួន។


កិច្ចព្រមព្រៀងដែលទាំងក្រុមហាម៉ាស និងក្រុមជីហាដអ៊ីស្លាមប៉ាឡេស្ទីនបានចុះហត្ថលេខា នឹងមើលឃើញក្រុមហាម៉ាសប្រគល់អាវុធរបស់ខ្លួនបន្តិចម្តងៗទៅឲ្យរដ្ឋបាលប៉ាឡេស្ទីនថ្មីនៅហ្កាហ្សា ប៉ុន្តែអាវុធនឹងនៅតែស្ថិតនៅក្នុងទឹកដីនោះ។ កិច្ចព្រមព្រៀងនោះនិយាយថា តំបន់ហ្កាហ្សានឹងដំណើរការក្រោមគោលការណ៍ អាជ្ញាធរមួយ ច្បាប់មួយ អាវុធមួយ ហើយប្រជាជនហ្កាហ្សានឹងត្រូវបានអនុញ្ញាតឱ្យរក្សាទុកអាវុធផ្ទាល់ខ្លួនដោយស្ថិតនៅក្រោមអាជ្ញាប័ណ្ណពីរដ្ឋាភិបាលថ្មី។
កិច្ចព្រមព្រៀងនោះក៏តម្រូវឱ្យអ៊ីស្រាអែលចាប់ផ្តើមដកខ្លួនចេញពីទឹកដីដែលខ្លួនកាន់កាប់នៅក្នុងតំបន់ហ្កាហ្សាមុនពេលក្រុមហាម៉ាសរំសាយអាវុធទាំងស្រុង ផងដែរ។
នាយករដ្ឋមន្ត្រី Benjamin Netanyahu ពុំទាន់បានធ្វើអត្ថាធិប្បាយជាផ្លូវការលើការវិវត្តនេះនៅឡើយទេ ដោយទុកឱ្យរដ្ឋមន្ត្រីជាន់ខ្ពស់ ដែលមិនបញ្ចេញឈ្មោះសម្តែងការមិនពេញចិត្តចំពោះផែនការនេះ ទោះបីលោក Trump ធានាអះអាងថា អ៊ីស្រាអែលសប្បាយចិត្តខ្លាំងណាស់ ជាមួយនឹងកិច្ចព្រមព្រៀងនេះក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

three + eight =

ពេញនិយម

Exit mobile version