ព័ត៌មានអន្តរជាតិ
Telegram ប្រកាសថាបានដាក់បញ្ចូលលើ App Store ឡើងវិញើហើយ បន្ទាប់ពីបាត់ខ្លួនដោយមិនដឹងមូលហេតុ
126 Views
កម្មវិធីផ្ញើសារប្រជាប្រិយ Telegram បានប្រកាសនៅថ្ងៃព្រឹកទី៣ ខែសីហានេះថា កម្មវិធីរបស់ខ្លួនត្រូវបានដាក់ឱ្យទាញយកឡើងវិញជាផ្លូវការនៅលើកម្មវិធី App Store បន្ទាប់ពីបានបាត់ខ្លួនមួយរយៈពេលត្រឹមប៉ុន្មានម៉ោង។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅពេលចូលទៅកាន់ទំព័រទាញយក Telegram លើ App Store ប្រព័ន្ធបានបង្ហាញសារប្រកាសថា «រកមិនឃើញទំព័រដែលអ្នកកំពុងស្វែងរកឡើយ (The page you’re looking for can’t be found)»។ យ៉ាងណាមិញ ក្រោយមក Telegram បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយថា «Telegram ត្រូវបានដាក់ឱ្យដំណើរការឡើងវិញនៅលើ App Store ហើយ និងជិតអាចប្រើប្រាស់បានជាទូទៅសម្រាប់អ្នកប្រើប្រាស់ទាំងអស់ក្នុងពេលឆាប់ៗនេះ» ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមពីមូលហេតុនៃការបាត់ខ្លួន ឬការដកចេញបណ្តោះអាសន្ននេះឡើយ៕