Connect with us

ចំណេះដឹងទូទៅ

ស្វែងយល់ពីលិខិតឆ្លងដែនរបស់ព្រះរាជាណាចក្រកម្ពុជា

Published

on

លិខិតឆ្លងដែនរបស់ព្រះរាជាណាចក្រកម្ពុជា
256 Views

នេះឯកសារសំខាន់ចំាបាច់មួយសម្រាប់ប្រជាពលរដ្ឋម្នាក់ៗប្រើប្រាស់ក្នុងការធ្វើដំណើរឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ !

លិខិតឆ្លងដែន ឬភាសាអង់គ្លេសហៅថា PASSPORT របស់ប្រទេសកម្ពុជាយើង
មានចំនួន ៣ប្រភេទរួមមាន៖

  • លិខិតឆ្លងដែនការទូត  ឬ Diplomatic Passport
  • លិខិតឆ្លងដែនផ្លូវការ   ឬ Service Passport និង
  • លិខិតឆ្លងដែនធម្មតា   ឬ ហៅថា  Passport

១. ពណ៌ខៀវក្រម៉ៅ ជា លិខិតឆ្លងដែនការទូត ឬ Diplomatic Passport

គឺសម្រាប់ថ្វាយស្ថាប័នព្រះមហាក្សត្រ  និងផ្តល់ជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា  រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័នតុលាការ មន្រ្តីការទូត ឥស្សរៈជនជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាល និងមន្រ្តីសង្ឈដែលមានងារជាសម្តេច រួមទាំងមន្រ្តីរាជការកម្ពុជា ទៅតាមលំដាប់នៃឋានន្តរសក្តិ និងមុខតំណែងមួយចំនួនទៀតផងដែរ ។

២- ពណ៌បៃតងក្រម៉ៅ ជា លិខិតឆ្លងដែនផ្លូវការService Passport

គឺសម្រាប់ផ្តល់ជូនតែមន្រ្តីរាជការកម្ពុជាដែលត្រូវចេញទៅបំពេញបេសកកម្មការងារនៅក្រៅប្រទេសប៉ុណ្ណោះ។ មន្រ្តីទាំងនោះរួមមាន សមាជិក គជប ទីប្រឹក្សា ឬជំនួយការដែលមានឋានៈស្មើប្រធាននាយកដ្ឋានឡើង មន្រ្តីរាជការចាប់ពីមុខតំណែងអនុប្រធានការិយាល័យឡើង។   ចំណែកមន្រ្តីយោធា មន្រ្តីនគរបាលជាតិ គឺចាប់ពី ឋានន្តរសក្តិវរសេនីយ៍ត្រីឡើង  និងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងនៃស្ថាប័នតុលាការ ជាដើម។

៣- ពណ៌ក្រហមក្រម៉ៅ ជាលិខិតឆ្លងដែនធម្មតាPassport

គឺជាឯកសារបញ្ជាក់ថាជាពលរដ្ឋកម្ពុជាដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន និងជាឯកសារច្បាប់តែមួយគត់ ដែលអនុញ្ញាតិឲ្យពលរដ្ឋកម្ពុជាអាចប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅប្រទេស៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

four × 5 =

ចំណេះដឹងទូទៅ

បណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ

Published

on

បណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
48 Views

ឆ្នាំ២០២៧ កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​សន្និសីទ​អន្តរ​ជាតិ​ ស្ដី​អំពី​ដើម​សម័យ​ប្រវត្តិ​សាស្រ្ដ​របស់​អាស៊ី​អាគ្នេយ៍។

Continue Reading

កម្សាន្ត

«ទាក់ដំរី»

Published

on

របាំទាក់ដំរី
របាំទាក់ដំរី
351 Views

«ទាក់ដំរី» ជា​របាំ​ថ្មី​មួយ​ដែល​សិស្ស​សា​លា​មធ្យម​វិចិត្រ​សិល្បៈ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ហាត់​រៀន​ដើម្បី​ធ្វើ​ឲ្យ​ស្នា​ដៃ​បង្កើត​ថ្មី​នេះ​ទទួល​បាន​ជោគ​ជ័យ​ និង​ការ​គាំ​ទ្រ។
សូម​ចូល​រួម​គាំ​ទ្រ​ការ​អភិរក្ស​ និង​អភិវឌ្ឍ​មរតក​វប្ប​ធម៌​ប្រពៃ​ណ៏​ខ្មែរ​យើង !

Continue Reading

ចំណេះដឹងទូទៅ

ចាក់​ «បំណិនជីវិត»​​ ចូល​ទៅ​កុមារ​កុំ​ឲ្យ​ធុញ​ទ្រាន់​នឹង​ការ​រៀន​សូត្រ

Published

on

ចាក់ «បំណិនជីវិត»​ ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
371 Views

Continue Reading
Advertisement
Advertisement

ពេញនិយម