ព័ត៌មានអន្តរជាតិ

មនុស្សជាង៣០នាក់បានស្លាប់ ក្រោមការវាយប្រហារដោយដ្រូនរបស់កងទ័ពស៊ូដង់នៅ Darfur

Published

on

71 Views

ក្រុមសិទ្ធិមនុស្សបានឱ្យដឹងនៅថ្ងៃទី៣ ខែសីហានេះថា មនុស្សយ៉ាងហោចណាស់ ៣៥ នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅពេលដែលយានដ្រូនរបស់កងទ័ពស៊ូដង់ បានវាយប្រហារលើអង្គជំនុំជម្រះប្រពៃណីមួយកន្លែងនៅភាគខាងលិចទីក្រុង Darfur។
ក្រុមមេធាវី ដែលបានចងក្រងឯកសារការរំលោភបំពានដោយភាគីទាំងពីរនៃសង្គ្រាមស៊ីវិលរយៈពេលបីឆ្នាំនៅស៊ូដង់ បាននិយាយថា ការវាយប្រហារកាលពីថ្ងៃអាទិត្យ បានធ្លាក់ចំលើអង្គជំនុំជម្រះប្រពៃណីនៅក្នុងភូមិ Garra al-Zawaya រដ្ឋ North Darfur ។
ក្រុមនេះបាននិយាយថា ជនស៊ីវិលបានទៅជួបជុំគ្នាដើម្បីចូលរួមសវនាការលើករណី និងជម្លោះក្នុងស្រុក នៅពេលនោះការវាយប្រហារបានកើតឡើង។ ភូមិនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)។


មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០២៣ រវាងអ្នកគាំទ្រមេបញ្ជាការកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) លោក Mohamed Hamdan Dagalo និងអតីតសម្ព័ន្ធមិត្តរបស់លោក ជាប្រមុខកងទ័ពស៊ូដង់ លោក Abdel Fattah al-Burhan។
មេធាវី បាននិយាយថា អគារនៃអង្គជំនុំជម្រះដែលបម្រើជាស្ថាប័នសម្រាប់ដោះស្រាយជម្លោះក្នុងស្រុក និងកុលសម្ព័ន្ធ ក៍បានរងការខូចខាតក្នុងការវាយប្រហារនេះដែរ។ សាក្សីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការជួបជុំនៅតុលាការត្រូវបានធ្វើឡើងនៅក្រោមដើមឈើមួយដើម ដោយមានការចូលរួមពីមេដឹកនាំសហគមន៍ក្នុងតំបន់៕

Leave a Reply

Your email address will not be published. Required fields are marked *

nine + three =

ពេញនិយម

Exit mobile version