ព័ត៌មានអន្តរជាតិ
របបយោធាមីយ៉ាន់ម៉ា បានរិះគន់ផែនការសន្តិភាពអាស៊ាន ថារើសអើងប្រឆាំងនឹងមីយ៉ាន់ម៉ា
ជិតបួនខែបន្ទាប់ពីឡើងកាន់តំណែងមេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលបានក្លាយជាប្រធានាធិបតីពេញសិទ្ធ លោកបានរិះគន់ផែនការសន្តិភាពរបស់ប្លុកអាស៊ានក្នុងតំបន់ និងបានគូសបញ្ជាក់ពីផែនការរបស់រដ្ឋាភិបាលរបស់លោកសម្រាប់មីយ៉ាន់ម៉ាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលនេះ។
មីយ៉ាន់ម៉ាត្រូវបានធ្លាក់ចូលទៅក្នុងភាពចលាចលក្នុងខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី អ្នកឈ្នះរង្វាន់ណូបែលសន្តិភាព បានបង្កឱ្យមានការតវ៉ាដែលពង្រីកទៅជាសង្គ្រាមស៊ីវិលដ៏អូសបន្លាយ រហូតបានសម្លាប់មនុស្សប្រហែល ១០០,០០០ នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅ។
នៅដើមឆ្នាំនេះ យោធាបានរៀបចំការបោះឆ្នោតដែលរងការរិះគន់យ៉ាងទូលំទូលាយ ដែលឈ្នះដោយគណបក្សដែលគាំទ្រដោយកងទ័ព ដែលអនុញ្ញាតឱ្យលោក មីន អ៊ុងឡាំង ក្លាយជាប្រធានាធិបតីជាផ្លូវការណ៍។
យ៉ាងណាក៏ដោយ លោក មីន អ៊ុងឡាំង បាននិយាយថា ការបដិសេធផែនការសន្តិភាពរបស់អាស៊ាន ដែលត្រូវបានគេស្គាល់ថាជា «ការឯកភាពគ្នាប្រាំចំណុច» ប្លុកដែលមានសមាជិក ១១ ប្រទេសនេះបានរើសអើងប្រឆាំងនឹងមីយ៉ាន់ម៉ា។ លោកបន្តថា «យើងបានអត់ធ្មត់ ហើយយើងនឹងឆ្លើយតបទៅនឹងសកម្មភាពមិនស្ថាបនាលើមូលដ្ឋានករណីនីមួយៗ»៕