ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំង ព្រមានសងសឹក​អាម៉េរិកឱ្យចាស់ដៃ ក្រោយ​ហាមឃាត់ការនាំចូលរ៉ូបូតចិន

Published

on

8 Views

សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងមហាអំណាចទាំងពីរ បានដល់ចំណុចក្ដៅជាថ្មី ក្រោយក្រសួងពាណិជ្ជកម្មចិន បានចេញមុខព្រមានចំៗនៅថ្ងៃទី៣០ ខែកក្កដានេះថា ខ្លួននឹង «សងសឹកវិញយ៉ាងចាស់ដៃ» ដើម្បីការពារប្រយោជន៍ជាតិ ប្រសិនបើសហរដ្ឋអាម៉េរិកនៅតែជំរុញ​វិធានការជាឯកតោភាគី ក្នុងការហាមឃាត់ការនាំចូលរ៉ូបូត (Robot) និងឧបករណ៍បម្លែង​ថាមពលអគ្គិសនី (Power Inverters) ជំនាន់ថ្មីរបស់ចិនចូលទីផ្សារអាម៉េរិកនោះ។

យោងតាម​ Reuters ផ្សាយថាការព្រមានពីភាគីចិននេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការទំនាក់ទំនងសហព័ន្ធអាម៉េរិក (FCC) កាលពីថ្ងៃទី២៨ កក្កដា បានចេញវិធានការរឹតបន្តឹង និងហាមឃាត់ការនាំចូលរ៉ូបូត និងឧបករណ៍បម្លែង​ថាមពលអគ្គិសនីរបស់ចិន ដើម្បីការពារវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងសន្តិសុខជាតិរបស់ខ្លួន ព្រមទាំងដើម្បីជំរុញឱ្យការផលិតឧបករណ៍សំខាន់ៗ ដែលកំពុងរីកចម្រើនខ្លាំង វិលត្រឡប់មកបើករោងចក្រនៅក្នុងស្រុកអាម៉េរិកវិញ។

យ៉ាងណាមិញ ភាគីចិនបានសម្តែងការខឹងសម្បារយ៉ាងខ្លាំង និងបានអំពាវនាវឱ្យអាម៉េរិកលុបចោលវិធានការនេះចេញភ្លាមៗ។ ក្រសួងពាណិជ្ជកម្មចិន បានចោទប្រកាន់អាម៉េរិកថា កំពុងតែទាញយកលេស «សន្តិសុខជាតិ» មកប្រើប្រាស់ផ្តេសផ្តាស ដើម្បីធ្វើបាប និងបង្ក្រាបលើក្រុមហ៊ុនចិន រហូតក្លាយជា «អំពើកៀបសង្កត់ និងធ្វើបាបតាមអំពើចិត្ត» ដែលបំផ្លាញប្រព័ន្ធទីផ្សារសេរី និងមើលរំលងផលប្រយោជន៍នៃឧស្សាហកម្មរបស់ប្រទេសទាំងពីរទាំងស្រុង៕

Leave a Reply

Your email address will not be published. Required fields are marked *

3 + six =

ពេញនិយម

Exit mobile version