ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ ប្រកាសមិនខ្លាច ICC ចាប់ខ្លួនឡើយ ព្រោះមានកងពិសេសអ៊ីស្រាអែលតាមការពារជានិច្ច

Published

on

10 Views

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថាលោកមិនខ្លាចក្នុងការដើរចូលនៅក្នុងប្រទេសដែលនឹងអនុវត្តដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះទេ (ICC)។ លោកអះអាងថាមានកងកម្លាំងពិសេសតាមការពាររូបលោកជានិច្ចជាពិសេសអស់រយៈពេលជាង ៥ ឆ្នាំមកហើយ លោកថែមទាំងរិគន់ ICC ថាកំពុងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ លោកចាត់ទុកស្ថាប័ន ICC មិនបានបោះឆ្នោតជ្រើសរើសពិតប្រាកដឡើយ។

ក្នុងបទសម្ភាស៍ជាមួយអ្នកព័ត៌មាន FOX NEWS នៅពេលដែលសួរថាតើលោកខ្លាចដីកា ICC រឺទេនៅពេលដែលលោកហោះហើរឆ្លងកាត់ប្រទេសដែលអនុវត្តតាមដីកា ICC ក្នុងការចាប់ខ្លួនលោក។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលឆ្លើយដោយមិនស្ទាក់ស្ទើរថាលោកមានកងកម្លាំងពិសេសក្នុងការតាមការពារលោកជាប់រហូត ហើយក្រុមការពារជំនាញនេះតាមលោកអស់រយៈពេលជាង ៥ ឆ្នាំមកហើយ លោកបន្ថែមទៀតថា ICC មិនអាចចាប់ខ្លួនទាហានអាម៉េរិកបានទេ ពីព្រោះសហរដ្ឋអាម៉េរិកមិនទទួលស្គាល់ស្ថាប័នពុករលួយនេះឡើយ។

ទន្ទឹមគ្នានេះ លោកក៏បានរិះគន់ ICC ដែលចោទប្រកាន់ប្រធានាធិបតីអាម៉េរិក ត្រាំ ថាជាឧក្រិដ្ឋជនសង្គ្រាម តែ ICC ភ្លេចថាទាហានអាម៉េរិកប្រយុទ្ធយ៉ាងអង់អាចនៅក្បែរអ៊ីស្រាអែលប្រឆាំងនឹងរបបផ្តាច់ការនៅអ៊ីរ៉ង់។ លោកបញ្ជាក់ទៀតថាក្នុងជំនួបជាមួយប្រធានាធិបតីត្រាំ លោកទទួលបានកិច្ចប្រជុំដ៏ល្អបំផុតមួយហើយប្រទេសទាំងពីរមានការប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធជាមួយនឹងអ៊ីរ៉ង់៕

Leave a Reply

Your email address will not be published. Required fields are marked *

19 − eighteen =

ពេញនិយម

Exit mobile version