ព័ត៌មានអន្តរជាតិ

ចិនចូលរួមរំលែកទុក្ខដល់ពលរដ្ឋស្លាប់ និងបន្តតាមដានសុវត្ថិភាពលដ្ឋរបស់ខ្លួន ក្រោយការរញ្ជួយដីនៅ ជប៉ុន

Published

on

8 Views

ក្រសួងការបរទេសចិននិយាយនៅថ្ងៃទី២៩ ខែកក្កដានេះថា ពួកគេកំពុងតាមដានយ៉ាងដិតដល់លទ្ធផលនៃការរញ្ជួយដីដ៏ខ្លាំងក្លា នៅខេត្ត Kumamoto របស់ប្រទេសជប៉ុន ស្របពេលដែលក្រុមជួយសង្រ្គោះ បន្តស្វែងរកអ្នករស់រាន ហើយក្រុមអាជ្ញាធរព្រមានពីរលករញ្ជួយបន្ថែមទៀត និងហានិភ័យនៃរលកស៊ូណាមិ ។


អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បានសម្តែងមរណទុក្ខចំពោះអ្នកដែលត្រូវបានសម្លាប់នៅក្នុងការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ ហើយនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងអ្នករងរបួស ។
អ្នកស្រី Mao និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ស្ថានទូត និងស្ថានកុងស៊ុលចិនប្រចាំនៅប្រទេសជប៉ុន បានអនុវត្តយន្តការឆ្លើយតបគ្រាអាសន្នភ្លាមៗ និងចេញសេចក្តីប្រកាសអាសន្នកុងស៊ុល ជំរុញឲ្យពលរដ្ឋចិនបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះរលកស៊ូណាមិ និងរលករញ្ជួយ ។
អ្នកស្រីបន្តថា ក្រសួងការបរទេសចិន និងបេសកកម្មរបស់ខ្លួននៅប្រទេសជប៉ុន នឹងបន្តតាមដានដំណើវិវត្តន៍ចុងក្រោយ និងផ្តល់ជំនួយឲ្យទាន់ពេលវេលា ដល់ពលរដ្ឋចិនដែលត្រូវការ ។
គួរឲ្យដឹងថា ការរញ្ជួយដី បានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់ កាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះសម្បែងប្រជាពលរដ្ឋរាប់ពាន់ខ្នង និងបំផ្លិចបំផ្លាញផ្លូវថ្នល់ ស្ពាន និងអគារ នៅទូទាំងតំបន់ ។
ក្រុមអាជ្ញាធរជប៉ុននិយាយថា រលករញ្ជួយជាង ១០០លើក ត្រូវបានរកឃើញ ហើយពួកគេបានព្រមានអ្នកស្រុកនៅតំបន់រងផលប៉ះពាល់ខ្លាំងបំផុត បន្តប្រុងប្រយ័ត្នខ្ពស់ សម្រាប់រលករញ្ជួយបន្ថែមទៀត បំណាក់ដី និងការអាក់ខានសេវាកម្មមូលដ្ឋាន ៕

Leave a Reply

Your email address will not be published. Required fields are marked *

14 + fifteen =

ពេញនិយម

Exit mobile version