ព័ត៌មានអន្តរជាតិ

ព្រិលធ្លាក់ បានកប់រថយន្ត និងធ្វើឲ្យជាប់ខ្លួនភ្ញៀវទេសចរជាង១០០នាក់នៅប្រទេសអាហ្សង់ទីន

Published

on

7 Views

អាជ្ញាធរជាតិប្រទេសអាហ្សង់ទីន បានចេញផ្សាយវីដេអូមួយកាលពីថ្ងៃពុធ ទី២៩ ខែកក្កដា ដែលបង្ហាញ រថយន្តជាច្រើនគ្រឿងត្រូវបានកប់នៅក្នុងព្រិលនៅជិតក្រុង Fiambala ខេត្ត Catamarca។


វីដេអូ បានបង្ហាញបន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះដែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃអង្គារ ដើម្បីបានទៅដល់ភ្ញៀវទេសចរជាង១០០នាក់ដែលជាប់គាំងខ្លួនដោយសារព្យុះព្រិលនៅលើផ្លូវទៅកាន់រមណីយដ្ឋានភ្នំ Balcon del Pissis ដែលមានកម្ពស់៤.៥៥០ម៉ែត្រលើនីវ៉ូទឹកសមុទ្រ។
អាជ្ញាធរក្រុមឯកទេសភ្នំខ្ពស់ ដែលធ្វើការជាមួយនគរបាលខេត្ត ក្រុមអ្នកពន្លត់អគ្គិភ័យនិងការពារជនស៊ីវិល បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីសម្អាតផ្លូវ និងទាញយករថយន្តដែលជាប់ក្នុងព្រិល មុនពេលបញ្ជូនភ្ញៀវទេសចរទៅកាន់កន្លែងសុវត្ថិភាព។ មនុស្សពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារការថយចុះកម្តៅក្នុងខ្លួន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕

Leave a Reply

Your email address will not be published. Required fields are marked *

5 × four =

ពេញនិយម

Exit mobile version