ព័ត៌មានអន្តរជាតិ
ប្រទេសចំនួន៥ អាចប្រឈមគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុតនៅចន្លោះ ៧២-៩៦ម៉ោង ខាងមុខ
ទីភ្នាក់ងារស្ទង់ភូមិសាស្រ្តអាមេរិក USGS បានចេញការព្រមានថា ក្នុងរយៈពេល ៧២-៩៦ម៉ោងខាងមុខ ប្រទេសចំនួន៥ បូករួមជាមួយកោះតៃវ៉ាន់ អាចនឹងកើតមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរបំផុតប្រហែលលើស ៦រ៉ិចទ័រ។
យោងតាមគេហទំព័រស្រាវជ្រាវ និងតាមដានគ្រោះរញ្ជួយដីជាសកល ENE បានបញ្ជាក់នៅថ្ងៃទី៣០ ខែកក្កដានេះថា ប្រទេសទាំង៥ មានដូចជាហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រឡេស្តេ ជប៉ុន និងរុស្ស៊ី។ ដោយសារប្រទេសទាំង៥នេះ មានទីតាំងភូមិសាស្រ្តស្ថិតនៅលើ «ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក» ជាតំបន់ ដែលមានចលនាផ្លាស់ទីនៃសំបកផែនដី និងបន្ទុះភ្នំភ្លើង។
នៅពេលបន្ទះសំបកផែនដីយក្សជាច្រើន ខិតមកបុក ឬកកិតគ្នានោះ វានឹងបង្កើតឲ្យមានការរញ្ជួយដីជាបន្តបន្ទាប់ ឬក្នុងពេលដំណាលគ្នា តែម្តងនៅតាមបណ្តោយខ្សែក្រវាត់នេះ។
ការព្រមាននេះ កើតឡើងក្រោយពេលជប៉ុន រងគ្រោះដោយរញ្ជួយដីកម្រិតធ្ងន់រួចទៅហើយ កម្រិត ៧.១រ៉ិចទ័ ដែលវាយប្រហារលើកោះ Kyushu ខណៈមានសេចក្តីរាយការណ៍ជាបឋមថាមានមនុស្ស២៨នាក់ ត្រូវបាត់បង់ជីវិត ហើយវាក៏បណ្តាលឲ្យបាក់ស្ពាន ផ្សារទំនើប និងសំណង់អគារនានាផងដែរ៕