ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត អះអាងថាបានវាយប្រហារ «កងជីវពលអ៊ីរ៉ាក់» ដើម្បីការពារខ្លួន

Published

on

20 Views

អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាម៉េរិកបានវាយប្រហារមូលដ្ឋាន «កងជីវពល» នៅក្នុងប្រទេសអ៊ីរ៉ាក់នៅព្រឹកថ្ងៃពុធ ទី២៩កក្កដានេះ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកបានព្យាយាមវាយប្រហាររោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត។

បើយោងតាមក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតបានអះអាងថា «កងកម្លាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីត ដោយសហការជាមួយបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារយ៉ាងច្បាស់លាស់ ប្រឆាំងនឹងគោលដៅដែលជាកម្មសិទ្ធិរបស់កងជីវពលទាំងនោះដែលមានវត្តមាននៅលើទឹកដីអ៊ីរ៉ាក់ ដែលមានទំនាក់ទំនងជាមួយការវាយប្រហារលើរោងចក្រប្រេងរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕

Leave a Reply

Your email address will not be published. Required fields are marked *

14 − 3 =

ពេញនិយម

Exit mobile version