ព័ត៌មានអន្តរជាតិ
អាស៊ានអំពាវនាវឱ្យមានការបើកចំហច្រកសមុទ្រ ខណៈដែលសង្គ្រាមអាម៉េរិក-អ៊ីរ៉ង់បានបន្សល់ទុកស្រមោលភ័យខ្លាច
រដ្ឋមន្ត្រីការបរទេសមកពីអាស៊ីអាគ្នេយ៍ដែលមានភាពតានតឹងដោយសារកង្វះប្រេងឥន្ធនៈ បានអំពាវនាវឱ្យមានសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រអន្តរជាតិ នៅពេលដែលពួកគេបញ្ចប់កិច្ចប្រជុំរយះពេល៣ថ្ងៃ ដែលភាគច្រើនប្រធានបទត្រូវបានគ្របដណ្ដប់ដោយសង្គ្រាមអាម៉េរិក-អ៊ីរ៉ង់ នេះបើយោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន។
ខណៈរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio ក៏បានព្រមានបេសកជនអាស៊ានថា ការគ្រប់គ្រងរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz នឹងកំណត់ «គំរូដ៏គ្រោះថ្នាក់»។
ការបិទច្រកសមុទ្របន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានធ្វើឱ្យមនុស្សជាច្រើននៅក្នុងតំបន់នេះ ខិតខំដោះស្រាយជាមួយនឹងការខ្វះខាតថាមពល និងការកើនឡើងនៃតម្លៃ ដោយប្រទេសហ្វីលីពីនដែលពឹងផ្អែកលើការនាំចូលបានប្រកាសពីភាពអាសន្នជាតិ។
ប៉ុន្តែខណៈពេលដែលសេចក្តីថ្លែងការណ៍នេះសំដៅទៅលើកិច្ចសហប្រតិបត្តិការថាមពលក្នុងចំណោមរដ្ឋអាស៊ាន គ្មានវឌ្ឍនភាពណាមួយលើគំនិតផ្តួចផ្តើមដែលបានប្រកាសពីមុនដូចជាបណ្តាញថាមពលក្នុងតំបន់ ឬគម្រោងចែករំលែកប្រេងឥន្ធនៈត្រូវបានបង្ហាញនោះទេ៕