ព័ត៌មានអន្តរជាតិ

ឥណ្ឌា៖ បេក្ខប្រលងជាង១ម៉ឺន ទាមទារឱ្យរដ្ឋមន្ត្រីក្រសួងអប់រំចុះចេញពីតំណែង ក្រោយបែកធ្លាយវិញ្ញាសារប្រលង

Published

on

43 Views

ក្រុមបាតុករវ័យក្មេងដែលសុទ្ធតែជាបេក្ខជន បេក្ខនារីប្រលង ដែលទាមទារឱ្យរដ្ឋមន្ត្រីអប់រំលាលែងពីតំណែងបានប៉ះទង្គិចគ្នាមួយរយៈពេលខ្លីជាមួយប៉ូលីសនៅតាមដងផ្លូវនៃទីក្រុងញូវដេលីនៅយប់ថ្ងៃពុធ ទី២២ ខែកក្កដានេះ ដោយប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាន់ដំបងដើម្បីរុញពួកគេត្រឡប់មកវិញ នេះបើយោងតាមប៉ូលីស និងសាក្សីនៅកន្លែងកើតហេតុ។

មនុស្សជាង ១០.០០០ នាក់ត្រូវបានគេប៉ាន់ប្រមាណថាបានប្រមូលផ្តុំគ្នានៅមុខសភា Jantar Mantar នៅកណ្តាលទីក្រុងញូវដេលី ខណៈដែលមេដឹកនាំនៃចលនា «សត្វកន្លាត» បានសន្យាថានឹងបន្តការតវ៉ារយៈពេលមួយខែរហូតដល់រដ្ឋមន្ត្រីក្រសួងអប់រំ លោក Dharmendra Pradhan លាលែងពីតំណែងដោយសារតែការលេចធ្លាយវិញ្ញាសារប្រឡងដែលបានប៉ះពាល់ដល់សិស្សប្រហែល ២ លាននាក់នៅក្នុងខែឧសភា។

ការតវ៉ាបានក្លាយទៅជាបញ្ហាប្រឈមដ៏ធំបំផុតរបស់យុវជនចំពោះនាយករដ្ឋមន្ត្រី Narendra Modi ចាប់តាំងពីលោកឡើងកាន់អំណាចក្នុងឆ្នាំ២០១៤ ដោយគណបក្សប្រឆាំងបានបន្ទរតាមការទាមទាររបស់ចលនាយុវជន និងរំខានដល់សម័យប្រជុំសភារដូវវស្សាដែលបានចាប់ផ្តើមនៅសប្តាហ៍នេះ។

ក្រុមបាតុកររាប់ម៉ឺននាក់បានដើរក្បួនចូលទៅក្នុងសភាកាលពីថ្ងៃចន្ទ ដោយរំលោភលើការហាមឃាត់ ខណៈដែលប៉ូលីស និងបុគ្គលិកយោធាបានព្យាយាមរុញច្រានពួកគេត្រឡប់មកវិញដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងវាយពួកគេដោយដំបង។ ជាមួយគ្នានេះ ក្រុមបាតុករមួយចំនួនក៏បានវាយប្រហារប៉ូលីសដោយដំថ្ម និងដបប្លាស្ទិក ដែលធ្វើឱ្យមន្ត្រីប៉ូលីសមួយចំនួនរងរបួសផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

12 − 11 =

ពេញនិយម

Exit mobile version