ព័ត៌មានអន្តរជាតិ

លោក ត្រាំ ចង់ឱ្យប្រធាន FIFA ធ្វើជាប្រធាន UN ព្រោះមានមន្តស្នេហ៍

Published

on

38 Views

លោក ដូណាល់ ត្រាំ ចង់ឱ្យប្រធាន FIFA លោក Gianni Infantino ធ្វើជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយលោកជឿជាក់ថា ប្រធាន FIFA រូបនេះត្រូវបានគេគោរពស្រលាញ់នៅជុំវិញពិភពលោក និងមានសមត្ថភាពពិសេសក្នុងការបង្រួបបង្រួមមនុស្សជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Fox News នៅថ្ងៃទី២២ ខែកក្កដានេះ។

លោក Infantino ត្រូវបានគេសង្កេតឃើញមានភាពស្និទ្ធស្នាលជាមួយលោក ត្រាំ ក្នុងអំឡុងពេលរៀបចំការប្រកួត World Cup ឆ្នាំ២០២៦នេះ។ លោកក៏ធ្លាប់បានប្រគល់រង្វាន់សន្តិភាពដំបូងរបស់ FIFA ជូនលោក ត្រាំ កាលពីខែធ្នូផងដែរ។

គូសបញ្ជាក់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិបច្ចុប្បន្ន លោក អាន់តូនីយ៉ូ ហ្គូទែរ៉េស នឹងត្រូវផុតអាណត្តិចូលនិវត្តន៍ពីតំណែងជាអគ្គលេខាធិការ UN នៅចុងឆ្នាំ ២០២៦នេះ បន្ទាប់ពីលោកបានដឹកនាំអង្គការសហប្រជាជាតិអស់រយៈពេល ២ អាណត្តិ ចាប់តាំងពីឆ្នាំ ២០១៧មក៕

Leave a Reply

Your email address will not be published. Required fields are marked *

four × two =

ពេញនិយម

Exit mobile version