ព័ត៌មានអន្តរជាតិ
លោក Rubio ប្រាប់អាស៊ានថា ការឱ្យអ៊ីរ៉ង់គ្រប់គ្រងច្រកសមុទ្រ Hormuz គឺជា «គំរូដ៏គ្រោះថ្នាក់» ហួសពីមជ្ឈិមបូព៌ា
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានប្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍កាលពីថ្ងៃទី២១កក្កដានេះថា ការគ្រប់គ្រងច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់នឹងបង្កើតគំរូដ៏គ្រោះថ្នាក់ជាមួយនឹងផលវិបាកហួសពីមជ្ឈិមបូព៌ា។ តើនេះគឺជាការបញ្ចុះបញ្ចូលឱ្យមេដឹកនាំអាស៊ានទាំងអស់ចេញមុខប្រឆាំងអ៊ឺរ៉ង់ រឺយ៉ាងណា? ខណៈលោក ត្រាំ ព្យាយាមហៅប្រទេសជិតខាងឱ្យគាំទ្រសកម្មភាពវាយប្រហាររបស់ខ្លួនលើអ៊ឺរ៉ង់។
ការអត្ថាធិប្បាយរបស់លោកស្របពេលបញ្ជាការកណ្តាលអាម៉េរិក បានចាប់ផ្តើមវាយប្រហារគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់សម្រាប់ «យប់ទី១១ ជាប់ៗគ្នា» ក្នុងគោលបំណងធ្វើឱ្យខូចសមត្ថភាពរបស់អ៉ឺរ៉ង់ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងផ្លូវទឹក។
លោក Rubio បានប្រាប់បេសកជននៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងម៉ានីលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថា «ប្រសិនបើយើងបង្កើតគំរូនៅមជ្ឈិមបូព៌ាដែលរដ្ឋជាតិមួយអាចសម្រេចចិត្តគ្រប់គ្រងផ្លូវទឹកអន្តរជាតិ គិតថ្លៃសេវា និងបំផ្ទុះកប៉ាល់របស់អ្នកប្រសិនបើអ្នកមិនបង់ប្រាក់ យើងបានបង្កើតគំរូដ៏គ្រោះថ្នាក់មួយដែលនឹងធ្វើម្តងទៀតនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក រួមទាំងតំបន់នេះផងដែរ»។
យ៉ាងណាម៉ិញ បញ្ហានេះដូចគ្នាទៅនឹងសមុទ្រចិនខាងត្បូង ដែលប្រទេសចិននិងប្រទេសហ្វីលីពីន បានទាមទារតំបន់ត្រួតស៊ីគ្នាជាបន្តបន្ទាប់ ដែលជាផ្លូវសមុទ្រដ៏សំខាន់មួយទៀតសម្រាប់ពាណិជ្ជកម្មពិភពលោក៕