ព័ត៌មានអន្តរជាតិ
រថយន្ត ដឹកគ្រូនិងសិស្សសាលាថៃ ៥៧នាក់ ក្រឡាប់នៅខេត្តសុរិន្ទ
54 Views
សិស្សនិងគ្រូសរុប ៥៧នាក់ បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តនៅខេត្តសុរិន្ទ ប្រទេសថៃនៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះ។
យោងតាមKhaosod ហេតុការណ៍នេះ កើតឡើងនៅម៉ោង ១១៖២២នាទីព្រឹកដោយមិនបណ្តាលឲ្យនរណាម្នាក់បាត់បង់ជីវិតឡើយ។
រថយន្តនេះ គឺដឹកសិស្ស ៥១នាក់និងគ្រូ ៦នាក់ មកពីសាលារៀន ក្នុងស្រុក Khukhan នៃខេត្តស៊ីសាកេត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ២១៤។
លុះមកដល់កន្លែងកើតហេតុ ត្រង់ចំណុចមុខវត្ត Taluak ក្នុងឃុំ Kang Aen នៃស្រុក Prasat ខេត្តសុរិន្ទ រថយន្តក៏ធ្លាក់ផ្លូវ ហើយក្រឡាប់តែម្តង។
អ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីពេទ្រ ខណៈប៉ូលិសថៃ កំពុងបើកការស៊ើបអង្កេត រកមូលហេតុពិតនៃគ្រោះថ្នាក់ចរាចរណ៍នេះ៕