ព័ត៌មានអន្តរជាតិ

ទឹកជំនន់ និងបាក់ដីនៅវៀតណាម សម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និងបាត់ខ្លួនជាច្រើននាក់

Published

on

41 Views

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹករបស់ប្រទេសវៀតណាមបានបញ្ជាក់នៅល្ងាចថ្ងៃទី១៨ ខែកក្កដានេះ ផ្ទៃដីស្រូវ និងដំណាំផ្សេងៗទៀតជាង ២៣៨ ហិកតា នៅទូទាំងខេត្តភ្នំភាគខាងជើងចំនួនបួន ត្រូវបានខូចខាតចាប់តាំងពីថ្ងៃពុធមក ដោយសត្វពាហនៈត្រូវបានសម្លាប់ ឬហូរយកទៅបាត់ដោយទឹកជំនន់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Cong Ly បានឱ្យដឹងថា អាជ្ញាធរបានដាក់ពង្រាយអ្នកជួយសង្គ្រោះចំនួន ៥០០នាក់ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន និងជម្លៀសប្រជាជនចេញពីតំបន់ដែលមានហានិភ័យនៃការបាក់ដី។

គ្រោះមហន្តរាយធម្មជាតិរវាងខែមករា និងខែមិថុនា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣០ នាក់បានស្លាប់នៅក្នុងប្រទេស និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាង ២១,៧ លានដុល្លារ។

ប្រទេសមួយនេះងាយនឹងជួបភ្លៀងធ្លាក់ខ្លាំងរវាងខែមិថុនា និងខែកញ្ញា ប៉ុន្តែអ្នកវិទ្យាសាស្ត្របានកំណត់ថាមកពីការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស ដែលធ្វើឱ្យអាកាសធាតុអាក្រក់កាន់តែញឹកញាប់ និងបំផ្លិចបំផ្លាញ៕

Leave a Reply

Your email address will not be published. Required fields are marked *

1 × 2 =

ពេញនិយម

Exit mobile version