ព័ត៌មានអន្តរជាតិ
ប្រទេសឡាវមិនអាចកំណត់មូលហេតុនៃការស្លាប់របស់អ្នកទេសចរឆ្នាំ២០២៤ ដែលជាប់ទាក់ទងនឹងគ្រឿងស្រវឹងដែលមានជាតិពុល
42 Views
អាជ្ញាធរឡាវបានប្រកាសថាខ្លួនមិនអាចកំណត់ពីកំហុស ឬមូលហេតុនៃការស្លាប់ក្នុងឆ្នាំ ២០២៤ របស់អ្នកទេសចរចំនួន៦ នាក់ដែលជាប់ទាក់ទងនឹងគ្រឿងស្រវឹងដែលមានផ្ទុកមេតាណុលនោះទេ។ នេះបើយោងតាមការផ្សាយរបស់ AFPនៅថ្ងៃទី១១៨ ខែកក្កដានេះ។
ពលរដ្ឋដាណឺម៉ាកពីរនាក់ ជនជាតិអាមេរិកម្នាក់ ជនជាតិអង់គ្លេសម្នាក់ និងជនជាតិអូស្ត្រាលីពីរនាក់បានស្លាប់អំឡុងដើរលេងពេលយប់នៅក្នុងទីក្រុងវ៉ាងវៀងក្នុងខែវិច្ឆិកា ឆ្នាំនោះ។
ក្រសួងសន្តិសុខសាធារណៈឡាវបានចេញសេចក្តីថ្លែងការណ៍មួយថា «រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់មានភស្តុតាងដែលអាចបញ្ជាក់បានថាតើការស្លាប់ទាំងនោះ … បណ្តាលមកពីសកម្មភាពរបស់បុគ្គលណាម្នាក់ ឬដោយមូលហេតុជាក់លាក់ណាមួយនោះទេ ពីព្រោះមិនមានការធ្វើកោសល្យវិច័យលើសាកសពណាមួយត្រូវបានធ្វើឡើងនោះទេ»៕