ព័ត៌មានអន្តរជាតិ

មនុស្សជាង ៦លាននាក់ទាមទារឱ្យFIFA ដក«អាហ្សង់ទីន» ចេញពីវគ្គ៤ក្រុមចុងក្រោយ World Cup 2026

Published

on

44 Views

ភាពចម្រូងចម្រាសជុំវិញក្រុមជម្រើសជាតិអាហ្សង់ទីន នៅក្នុងព្រឹត្តិការណ៍ World Cup 2026 កំពុងតែកើនឡើងកម្តៅ បន្ទាប់ពីមានញត្តិអនឡាញមួយ បានទាមទារឱ្យសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដកក្រុមនេះចេញពីការប្រកួតវគ្គ៤ក្រុមចុងក្រោយ ដោយចោទប្រកាន់ថា ក្រុមអាហ្សង់ទីនទទួលបានការអនុគ្រោះ និងលំអៀងខ្លាំងពេកពីសំណាក់អាជ្ញាកណ្តាល។ គិតត្រឹមល្ងាចថ្ងៃទី១៤ ខែកក្កដា ញត្តិនេះទទួលបានហត្ថលេខាគាំទ្ររហូតដល់ទៅជាង ៦ លាននាក់។

យោងតាមសារព័ត៌មាន VN International បានផ្សាយឱ្យដឹងថា «វាច្បាស់ណាស់ថា FIFA និង អាជ្ញាកណ្តាលមានចិត្តលំអៀងទៅរក Lionel Messi និងអាហ្សង់ទីន។ តើពិភពលោកប្រកួតធ្វើអ្វីទៀត បើអ្នកឈ្នះត្រូវបានគេកំណត់ទុកជាមុនទៅហើយនោះ? គួរដកអាហ្សង់ទីនចេញពី World Cup ដើម្បីផ្តល់ឱកាសស្មើភាពគ្នាដល់ក្រុមដទៃ»។

ដោយសារតែការសម្រេចចិត្តលើសិទ្ធិចូលរួមប្រកួត World Cup ស្ថិតនៅក្រោមអំណាចផ្តាច់មុខរបស់ FIFA ដូច្នេះក្រុមអាហ្សង់ទីននៅតែរក្សាបានសិទ្ធិស្របច្បាប់ពេញលេញ ក្នុងការធ្វើដំណើរទៅជួបក្រុមជម្រើសជាតិអង់គ្លេស ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2026 នៅទីក្រុងអាត្លង់តា នាថ្ងៃទី១៦ ខែកក្កដាយប់នេះ។

គួររំលឹកថា ការបង្កើតញត្តិនេះឡើង បានកើតឡើងភ្លាមៗបន្ទាប់ពីការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ដែលកាលនោះ ក្រុមជម្រើសជាតិអាហ្សង់ទីនបានយកឈ្នះអេហ្ស៊ីបក្នុងលទ្ធផល ៣ ទល់នឹង ២៕

Leave a Reply

Your email address will not be published. Required fields are marked *

4 × 1 =

ពេញនិយម

Exit mobile version