កម្សាន្ត

Alexander Sorlot រងការវាយប្រហារខ្លាំង

Published

on

70 Views

ពេលអ្នកបានជាប់លេងក្នុងក្រុមជំរើសជាតិហើយនិងបានឆ្លងដល់ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោកទៀត តើអ្នកមានមោទនភាពយ៉ាងណា?
ប៉ុន្តែជោគវាសនាមិនមែនចេះតែញញឹមដាក់អ្នកគ្រប់ពេលវេលានោះទ្បើយ។


រឿងខាងក្រោមនេះគ្រាន់ជាឧទាហរណ៍មួយប៉ុណ្ណោះ។
​ប៉ុន្មានវិនាទីចុងក្រោយមុនពេលសម្រាកវគ្គទីមួយ។ ន័រវែសកំពុងនាំមុខ ១-០ ហើយ Alexander Sorloth មានឱកាសបញ្ជូនបាល់ឱ្យ Erling Haaland ដែលស្ថិតនៅម្នាក់ឯងនៅខាងម្ខាងទៀត ប៉ុន្តែគាត់បែរជាសម្រេចចិត្តស៊ុតដោយខ្លួនឯង។ បាល់នោះត្រូវបានរារាំងជាប់ ហើយអង់គ្លេសក៏រកគ្រាប់បាល់តាមស្មើវិញនៅប៉ុន្មាននាទីក្រោយមក រួចបានឈ្នះនៅវគ្គថែមម៉ោង ដែលធ្វើឱ្យន័រវែសធ្លាក់ចេញពីការប្រកួត World Cup ឆ្នាំ ២០២៦។


អ្វីដែលបានកើតឡើងបន្តបន្ទាប់ទៀត គឺមិនមានពាក់ព័ន្ធនឹងបាល់ទាត់ទាល់តែសោះ។
លោកស្រី Lena Selnes ដែលជាដៃគូរបស់ Sorloth និងជាម្តាយរបស់កូនទាំងពីរនាក់របស់គាត់ បាននិយាយនៅលើ Instagram ថា មានសារជាច្រើនបានផ្ញើមកប្រាប់កីឡាកររូបនេះកុំឱ្យលេងបាល់ទៀតអី រួមជាមួយការគំរាមសម្លាប់តម្រង់ទៅរកនាង និងកូនៗរបស់នាងផងដែរ។ យោងតាមសារព័ត៌មាន Infobae ផុសរបស់ខ្សែប្រយុទ្ធរូបនេះទទួលបានខំមិន comment រើសអើង និងស្អប់ខ្ពើមជាង ១០០,០០០ ខំមិន។ លោកស្រី Selnes បានប្រកាសរួចហើយថានឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះគណនីទាំងឡាយណាដែលទទួលខុសត្រូវលើរឿងនេះ។ សូម្បីតែគ្រូបង្វឹករបស់ន័រវែសគឺលោក Stale Solbakken ផ្ទាល់ ក៏បានពិពណ៌នាថា រឿងទាំងអស់នេះគឺពិតជា “សោកនាដកម្ម” ហើយបានណែនាំកីឡាករវ័យក្មេងឱ្យនៅឆ្ងាយពីបណ្តាញសង្គម។ គ្រាន់តែការស៊ុតខុសមួយជើង សមាជិកគ្រួសារទាំងមូលស្រាប់តែរងការវាយប្រហារយ៉ាងខ្លាំង។
ឧទាហរណ៍មួយទៀតគឺតារាបាល់ទាត់បារាំងបច្ចុប្បន្ន Mbappe ក៏ធ្លាប់ត្រូវបានគេជេរប្រមាថថា” អាស្វា” ផងដែរ ក្រោយស៊ុតប៉េណាងទីមិនចូលក្នុងការប្រកួត UEFA ដែលនាំអោយបារាំងចាញ់ស្វីស។

ដោយ ៖ ស៊ាន វិសុទ្ធ

Leave a Reply

Your email address will not be published. Required fields are marked *

five × five =

ពេញនិយម

Exit mobile version