ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប និងអង់គ្លេស បានវាយប្រហាររុស្ស៊ីដោយការដាក់ទណ្ឌកម្មរួមគ្នាលើការវាយប្រហារតាមអ៊ីនធឺណិត

Published

on

52 Views

សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានកំណត់គោលដៅលើប្រទេសរុស្ស៊ីនៅថ្ងៃទី១៤កក្កដានេះ ជាមួយនឹងការដាក់ទណ្ឌកម្មលើការវាយប្រហារតាមអ៊ីនធឺណិតនៅអឺរ៉ុប ដោយចោទប្រកាន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ FSB របស់ទីក្រុងមូស្គូ ពីបទពាក់ព័ន្ធនឹងការវាយប្រហារឌីជីថល។

បើតាម AFP បានផ្សាយថា ចលនានេះកើតឡើងនៅពេលដែលមន្ត្រីលោកខាងលិចព្រមានថា រុស្ស៊ីបានបង្កើនយុទ្ធនាការ «ចម្រុះ» របស់ខ្លួន ដើម្បីធ្វើឱ្យអឺរ៉ុបមិនមានស្ថិរភាពក្នុងរយៈពេលបួនឆ្នាំនៃសង្គ្រាមលើអ៊ុយក្រែន។

ជាមួយគ្នានេះ ទីក្រុងព្រុចសែល បានអះអាងថាខ្លួនកំពុងដាក់ទណ្ឌកម្មលើមនុស្សប្រាំបួននាក់ និងអង្គភាពចំនួនបួន ខណៈដែលទីក្រុងឡុងដ៍ ក៏បានអះអាងដែរថាបានបន្ថែមឈ្មោះចំនួន ២៤ នាក់ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន។ បន្ថែមពីនោះ រដ្ឋាភិបាលអង់គ្លេស ក៏បានដាក់ទណ្ឌកម្មលើរដ្ឋរុស្ស៊ី ក្នុងការសាបព្រោះភាពវឹកវរ និងការបែកបាក់ទូទាំងអឺរ៉ុប។

គូសបញ្ជាក់ថា ក្នុងចំណោមអ្នកដែលរងការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ទិដ្ឋាការ មានមន្ត្រីនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា GRU របស់រុស្ស៊ី និង ឧក្រិដ្ឋជនតាមអ៊ីនធឺណិត ដែលត្រូវបានចោទប្រកាន់ថាធ្វើការរួមគ្នាជាមួយរដ្ឋរុស្ស៊ី។

លើសពីនេះ សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសក៏បាននិយាយផងដែរថា ការប៉ុនប៉ងវាយប្រហារតាមអ៊ីនធឺណិតថ្មីៗនេះ ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសប៉ូឡូញ រួមទាំងបណ្តាញអគ្គិសនី គឺជាចលនាចុងក្រោយបំផុតក្នុងចំណោមចលនាដោយមជ្ឈមណ្ឌលចារកម្ម Centre 16 របស់ FSB រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *

17 − eleven =

ពេញនិយម

Exit mobile version