ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែលកំណត់យកថ្ងៃទី២៧តុលា សម្រាប់ការបោះឆ្នោត កំណត់អនាគតលោក នេតាន់យ៉ាហ៊ូ
សភាអ៊ីស្រាអែល បានប្រកាសនៅទី១២ ខែកក្កដានេះថា ប្រទេសអ៊ីស្រាអែលនឹងរៀបចំការបោះឆ្នោតជាតិជ្រើសរើសនាយករដ្ឋមន្ត្រីអាណត្តិថ្មី នៅថ្ងៃទី២៧ ខែតុលាខាងមុខនេះ។ កាលនេះត្រូវបានគេមើលឃើញថាជាការស្ទង់មតិមួយលើការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក បេនចាមីន នេតាន់ហ៊ូ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅតំបន់ហ្កាហ្សា រហូតមកដល់បច្ចុប្បន្ន។
លោក នេតាន់យ៉ាហ៊ូ វ័យ៧៦ឆ្នាំ គឺជានាយករដ្ឋមន្ត្រី ដែលកាន់តំណែងបានយូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ហើយលោកក៏បានប្រកាសពីបំណងក្នុងការឈរឈ្មោះបោះឆ្នោតម្តងទៀតដែរ។
លោកថា មានបំណងចង់ឈ្នះ ការបោះឆ្នោតនេះ ហើយការបោះឆ្នោតប្រកួតប្រជែងនេះអាចជាចំណុចរបត់សម្រេចជោគវាសនានៃជីវិតនយោបាយរបស់លោក។
យោងតាមការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា ប្រជាជនអ៊ីស្រាអែលភាគច្រើនចង់ឱ្យលោកចុះចេញពីតំណែង ខណៈដែលអតីតប្រមុខយោធា លោក ហ្កាឌី អាយសិនកុត (Gadi Eisenkot) កំពុងតែមានប្រជាប្រិយភាពលេចធ្លោឡើងក្នុងនាមជាគូប្រជែងដ៏សំខាន់បំផុតរបស់លោក នេតាន់យ៉ាហ៊ូ។ តើក្តីស្រម៉ៃដ៏ធំបំផុតរបស់លោក នេតាន់យ៉ាហ៊ូ នឹងត្រូវបញ្ចប់នៅចុងខែតុលានេះ ឫយ៉ាងណា?៕