ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ អាម៉េរិកនឹង «បំផ្លាញអ៊ឺរ៉ង់ចេញពីផែនដីទាំងស្រុង» ប្រសិនមេដឹកនាំអាម៉េរិកត្រូវបានគេធ្វើឃាត​

Published

on

41 Views

ប្រធានាធិបតី ដូណាល់ ត្រាំ បានឆ្លើយតបទៅកាន់អ៊ឺរ៉ង់វិញភ្លាមៗថា សហរដ្ឋអាម៉េរិកនឹង «បំផ្លាញអ៊ឺរ៉ង់ចេញពីផែនដីទាំងស្រុង» ប្រសិនបើអ៊ីរ៉ង់បានព្យាយាម ឬទទួលបានជោគជ័យក្នុងការធ្វើឃាតប្រធានាធិបតីអាម៉េរិកដែលកំពុងកាន់អំណាច។

លោក ត្រាំ បានបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «មីស៊ីលចំនួន ១០០០ គ្រាប់ត្រូវបានចាក់សោ និងផ្ទុក ហើយតម្រង់ទៅសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដោយមានមីស៊ីលរាប់ពាន់គ្រាប់ទៀតនឹងបាញ់តាមភ្លាមៗ ប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ង់ធ្វើសកម្មភាពតាមការគំរាមកំហែងរបស់ខ្លួន ដែលបានប្រកាសនៅគ្រប់ជ្រុងនៃពិភពលោក ដើម្បីធ្វើឃាត ឬប៉ុនប៉ងធ្វើឃាតប្រធានាធិបតីដែលកំពុងកាន់អំណាចនៃសហរដ្ឋអាម៉េរិក ក្នុងករណីនេះ គឺខ្ញុំ!»។

លោកបន្តថា «បញ្ជាត្រូវបានផ្តល់ឱ្យរួចហើយ ហើយយោធាសហរដ្ឋអាម៉េរិកបានត្រៀមខ្លួនរួចជាស្រេច មានឆន្ទៈ និងមានសមត្ថភាព សម្រាប់រយៈពេលមួយឆ្នាំ អាស្រ័យលើការពង្រីក និងដើម្បីបំផ្លាញតំបន់ទាំងអស់នៃប្រទេសអ៊ីរ៉ង់ទាំងស្រុង»។

ការឆ្លើយតបនេះធ្វើឡើងភ្លាមៗបន្ទាប់ពីអ៊ីស្រាអែលបានផ្ញើរព័ត៌មានសម្ងាត់មួយទៅកាន់សហរដ្ឋអាម៉េរិកពីផែនការថ្មី និង «ជាក់លាក់» របស់អ៊ីរ៉ង់ដើម្បីធ្វើឃាតប្រធានាធិបតី ដូណាល់ ត្រាំ៕

Leave a Reply

Your email address will not be published. Required fields are marked *

19 + 10 =

ពេញនិយម

Exit mobile version