ព័ត៌មានអន្តរជាតិ
ភ្នាក់ងារចារកម្ម! មេគំនិតភារវករសារភាព «ការបំផ្ទុះគ្រាប់បែកដ៏សាហាវសម្លាប់មនុស្សជិត៣០០នាក់ នៅប្រទេសស្រីលង្កា
លោក Suresh Sallay ឧត្តមសេនីយ៍ឯកចូលនិវត្តន៍ និងជាអ្នកជំនាញប្រឆាំងភេរវកម្មស្រីលង្កា បានសារភាពទៅកាន់មន្ទីរបញ្ចកោណ និងអង្គការសហប្រជាជាតិថាលោកជាមេគំនិតភារវកម្ម ដែលបានបំផ្ទុះគ្រាប់បែកសម្រាប់មនុស្សជិត៣០០នាក់ ក្នុងថ្ងៃបុណ្យ Easter កាលឆ្នាំ២០១៩។
យោងតាមអង្គភាព AFP បានផ្សាយថា អតីតប្រធានចារកម្មរូបនេះត្រូវបានចាប់ខ្លួនក្រោមច្បាប់ប្រឆាំងភេរវកម្មកាលពីខែកុម្ភៈ ហើយត្រូវបានរដ្ឋាភិបាលចោទប្រកាន់ថាជាអ្នករៀបចំការវាយប្រហារដ៏សាហាវបំផុតប្រឆាំងនឹងជនស៊ីវិលក្នុងប្រវត្តិសាស្ត្រស្រីលង្កា។
ការបំផ្ទុះគ្រាប់បែកនៅថ្ងៃបុណ្យ Easter នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្ស ២៧៩នាក់ និងរបួសជាង ៥០០នាក់ ត្រូវបានទម្លាក់កំហុសទៅលើពួកសកម្មប្រយុទ្ធឥស្លាម។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឥឡូវនេះចោទប្រកាន់លោក Sallay ថាបាន «ដឹកនាំយុទ្ធសាស្ត្រ» ការវាយប្រហារដ៏ឃោឃៅមួយនេះ។
អ្នកដែលត្រូវបានសម្លាប់រួមមានជនបរទេសចំនួន ៤៥នាក់ ដែលភាគច្រើនជាអ្នកទេសចរ រួមទាំងពលរដ្ឋអូស្ត្រាលី អង់គ្លេស ចិន ដាណឺម៉ាក ហូឡង់ ជប៉ុន និងអាម៉េរិក។
ការចោទប្រកាន់នេះហាក់មានភាពមិនប្រក្រតី ព្រោះលោក Sallay មិនត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋណាមួយឡើយ ហើយលោកបានបដិសេធថាមិនបានប្រព្រឹត្តិណាមួយ ខណៈសវនាការតុលាការបន្ទាប់នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រនេះ។
បន្ថែមពីនោះ ការចោទប្រកាន់ប្រឆាំងនឹងលោក Sallay បង្ហាញពីការបញ្ច្រាស់យ៉ាងខ្លាំងនៅក្នុងរឿងរ៉ាវផ្លូវការអំពីការបំផ្ទុះគ្រាប់បែកដ៏សាហាវនេះ។
ស្រីលង្កា បានលើកឡើងហើយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតមូស្លីមស៊ុននី មានគ្នាចំនួនប្រាំពីរនាក់បានវាយប្រហារសណ្ឋាគារប្រណីតចំនួនបី និងព្រះវិហារចំនួនបី ក្នុងការវាយប្រហារដែលបំផុសគំនិតដោយក្រុមរដ្ឋអ៊ីស្លាម។
ប៉ុន្តែសំណួរបានលេចឡើងយ៉ាងឆាប់រហ័សជុំវិញការព្រមានរបស់ចារកម្មឥណ្ឌាដែលត្រូវបានគេមិនអើពើ និងរបៀបដែលអ្នកបំផ្ទុះគ្រាប់បែកគេចវេសពីការរកឃើញ។
ចាប់តាំងពីពេលនោះមក ការស៊ើបអង្កេតបានផ្លាស់ប្តូរទិសដៅពីការវាយប្រហារដែលបំផុសគំនិតដោយ IS ទៅជាការឃុបឃិតគ្នាដែលពាក់ព័ន្ធនឹងតួអង្គរដ្ឋដ៏ស៊ីជម្រៅដែលកំពុងស្វែងរកការដណ្តើមអំណាចក្នុងប្រទេស។
អ្នករិះគន់អះអាងថា ការវាយប្រហារទាំងនោះទទួលបានជោគជ័យមិនមែនដោយសារតែការបរាជ័យរបស់ថ្នាក់ដឹកនាំនោះទេ ប៉ុន្តែដោយសារប្រតិបត្តិការចារកម្មនេះបានគ្រោងទុករួចទៅហើយ។
យ៉ាងណាម៉ិញ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោក Ananda Wijepala បានប្រាប់សភាកាលពីខែមិថុនាថា លោក Sallay គឺជា «មេគំនិត» នៅពីក្រោយការវាយប្រហារដែល «បានឃុបឃិតជាមួយ និងដឹកនាំដោយយុទ្ធសាស្ត្រចំពោះពួកជ្រុលនិយមឥស្លាមរហូតដល់ពួកគេបានអនុវត្តការវាយប្រហារ»។
គូសបញ្ជាក់ដែរថាជិត ៧០ ភាគរយនៃប្រជាជនស្រីលង្កាជាពុទ្ធសាសនិក ដោយ ១២ ភាគរយជាហិណ្ឌូ ១០ ភាគរយជាមូស្លីមស៊ុននី និង ៧ ភាគរយជាគ្រិស្តសាសនិក។ ករណីលោក Sallay បានឆ្លុះបញ្ចាំងពីភាពចម្រុះនៃប្រជាជន ២២ លាននាក់របស់ប្រទេសស្រីលង្កាតាមវិធីជាច្រើនដោយ លោកកាន់សាសនាមូស្លីម រៀបការជាមួយពុទ្ធសាសនិក ខណៈម្តាយកាន់សាសនាកាតូលិក។